Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 3:7 - ព្រះគម្ពីរខ្មែរសាកល

7 ពេលនោះ ភ្នែក​របស់ពួកគេ​ទាំង​ពីរ​ក៏​ត្រូវបាន​បើក ហើយ​ពួកគេ​ដឹង​ថា​ពួកគេ​នៅ​ខ្លួនទទេ ពួកគេ​ក៏​ដេរ​ស្លឹក​ល្វា​ធ្វើ​ជា​ប៉ឹង​សម្រាប់​ខ្លួនពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទ‌បាំង​កាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​២​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា​ខ្លួន​នៅ​ជា​អាក្រាត ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង បិទ​បាំង​កាយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 3:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលនោះ ពួកគេ​ទាំង​ពីរ​នៅ​ខ្លួនទទេ គឺ​មនុស្ស និង​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​អៀនខ្មាស​ឡើយ​៕


ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា ថ្ងៃណា​ដែល​ពួកអ្នក​ហូប​ពី​វា ភ្នែក​របស់ពួកអ្នក​នឹង​ត្រូវបាន​បើក ហើយ​ពួកអ្នក​នឹង​បាន​ដូចជា​ព្រះ គឺ​ដឹង​ល្អអាក្រក់​ផង”។


ដ្បិត​គ្រែ​ខ្លី​ពេក ដេកសណ្ដូកខ្លួន​មិនបាន ហើយ​ភួយ​ក៏​តូច​ពេក​សម្រាប់​ដណ្ដប់ខ្លួន​ដែរ​។


ភាពអាក្រាត​របស់អ្នក​នឹង​ត្រូវបាន​បើកបង្ហាញ ភាពអាម៉ាស់​របស់អ្នក​នឹង​ត្រូវគេ​ឃើញ​។ យើង​នឹង​សងសឹក ឥត​ត្រាប្រណី​មនុស្ស​ណាឡើយ​។


សំណាញ់​របស់ពួកគេ​ប្រើជា​សម្លៀកបំពាក់​មិនបានទេ ហើយ​ពួកគេ​បិទបាំង​កាយ​ដោយ​កិច្ចការ​របស់ខ្លួន​ក៏​មិនបាន​ដែរ កិច្ចការ​របស់ពួកគេ​ជា​កិច្ចការ​ទុច្ចរិត ហើយ​មាន​អំពើហិង្សា​នៅក្នុង​ដៃ​របស់ពួកគេ​។


នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។


ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម