ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:31 - ព្រះគម្ពីរខ្មែរសាកល

កាល​ព្រះយេហូវ៉ា​ទត​ឃើញ​ថា​លេអា​ត្រូវបាន​ស្អប់ ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង រីឯ​រ៉ាជែល​នៅជា​ស្ត្រី​អារ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា លោក​យ៉ាកុប​ស្អប់​នាង​លេអា ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​ផ្ទៃ​នាង​បង្កើត​កូន​បាន តែ​នាង​រ៉ាជែល​នៅ​ជា​ស្ត្រី​អារ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា យ៉ាកុប​ស្អប់​លេអា នោះ​ទ្រង់​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន តែ​រ៉ាជែល​នាង​មាន​ពោះ​អារ​វិញ

សូមមើលជំពូក

អាល់គីតាប

កាលអុលឡោះ‌តាអាឡា​ឃើញ​ថា យ៉ាកកូប​មិន​សូវ​ស្រឡាញ់​លេអា​ដូច្នេះ ទ្រង់​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:31
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ​។


រីឯ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​គាត់​ទេ​។ នាង​មាន​បាវបម្រើស្រី​ជនជាតិអេហ្ស៊ីប​ម្នាក់ ឈ្មោះ​ហាការ​។


ដ្បិត​ព្រះយេហូវ៉ា​បាន​បិទ​ផ្ទៃ​ទាំងអស់​របស់​អ្នកដំណាក់​អ័ប៊ីម្ម៉ាឡិច​ដោយសារតែ​សារ៉ា​ប្រពន្ធ​របស់​អ័ប្រាហាំ​៕


អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


លេអា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ដាក់ឈ្មោះ​កូននោះ​ថា រូបេន ដ្បិត​នាង​និយាយថា​៖ “ព្រះយេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ​ហើយ​។ ឥឡូវនេះ ប្ដី​របស់ខ្ញុំ​នឹង​ស្រឡាញ់​ខ្ញុំ​មិនខាន”។


ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។


កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


ប៉ុន្តែ​ស្អប់​អេសាវ​។ យើង​បាន​ធ្វើឲ្យ​តំបន់ភ្នំ​របស់អេសាវ​ទៅជា​ទីស្ងាត់ជ្រងំ ហើយ​ទុក​មរតក​របស់គាត់​ឲ្យ​ឆ្កែព្រៃ​នៃ​ទីរហោស្ថាន”។


អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​;


“គ្មានអ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ ដ្បិត​គេ​នឹង​ស្អប់​ម្នាក់ ហើយ​ស្រឡាញ់​ម្នាក់ទៀត ឬ​ស្មោះត្រង់​នឹង​ម្នាក់ ហើយ​មើលងាយ​ម្នាក់ទៀត​។ អ្នករាល់គ្នា​មិនអាច​បម្រើ​ព្រះ​ផង បម្រើ​ទ្រព្យសម្បត្តិ ផង​បានឡើយ​។


ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។


“ប្រសិនបើ​អ្នកណា​មកឯ​ខ្ញុំ ហើយ​មិន​ស្អប់​ឪពុក ម្ដាយ ប្រពន្ធ កូន​ៗ បងប្អូនប្រុស និង​បងប្អូនស្រី​របស់​ខ្លួន ថែមទាំង​មិន​ស្អប់​ជីវិត​របស់​ខ្លួន​ទេ អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


អ្នក​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ពិភពលោកនេះ អ្នកនោះ​នឹង​រក្សា​ជីវិត​រហូតដល់​ជីវិតអស់កល្បជានិច្ច​។


ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។