Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:1 - ព្រះគម្ពីរខ្មែរសាកល

1 រីឯ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​គាត់​ទេ​។ នាង​មាន​បាវបម្រើស្រី​ជនជាតិអេហ្ស៊ីប​ម្នាក់ ឈ្មោះ​ហាការ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រីឯ​លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​លោក​សោះ។ គាត់​មាន​ស្រី​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​នាង​ហាការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សារ៉ាយ ជា​ភរិយា​របស់​អ៊ីប្រាំ ពុំ​បាន​បង្កើត​កូន​ជូន​ប្ដី​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ហាជើរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ​។


ស្ដេច​ក៏​ប្រព្រឹត្តល្អ​ដល់​អាប់រ៉ាម​ដោយយល់ដល់​នាង ហើយ​អាប់រ៉ាម​ក៏​បាន​ចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និង​អូដ្ឋ​។


ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិគើកាស៊ី និង​ជនជាតិយេប៊ូស”៕


ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “កុំ​ព្រួយចិត្ត​អំពី​ក្មេងប្រុស និង​ស្ត្រីដែលជាបាវបម្រើ​របស់អ្នក​ឡើយ​។ ក្នុង​ការទាំងអស់​ដែល​សារ៉ា​បាន​ប្រាប់​អ្នក ចូរ​ស្ដាប់តាម​សំឡេង​របស់នាង​ចុះ ដ្បិត​ពូជពង្ស​របស់​អ្នក​នឹង​ត្រូវបាន​ហៅឈ្មោះ​តាមរយៈ​អ៊ីសាក​។


វា​រស់នៅ​ក្នុង​ទីរហោស្ថាន​ប៉ារ៉ាន ហើយ​ម្ដាយ​របស់វា​ក៏​យក​ប្រពន្ធ​ពី​ដែនដី​អេហ្ស៊ីប​ឲ្យ​វា​។


អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


មើល៍! អេលីសាបិត​ជា​សាច់ញាតិ​របស់នាង​ក៏​មានផ្ទៃពោះ​ជា​កូនប្រុស ក្នុង​វ័យចំណាស់​របស់​គាត់​ដែរ គឺ​អ្នក​ដែល​ត្រូវ​គេ​ហៅថា​ជា​ស្ត្រី​អារ គាត់​មាន​ផ្ទៃពោះ​ប្រាំមួយ​ខែ​ហើយ​។


ប៉ុន្តែ​ពួកគាត់​គ្មាន​កូន​ទេ ពីព្រោះ​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យចំណាស់​ផង​។


សេចក្ដីទាំងនេះ​ចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះ​ជា​សម្ពន្ធមេត្រី​ពីរ​។ មួយ​មកពី​ភ្នំ​ស៊ីណាយ ទាំង​បង្កើត​កូន​សម្រាប់​ភាពជាទាសករ​; នោះ​គឺ​ហាការ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម