ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 27:28 - ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះ​ប្រទាន​ទឹកសន្សើម​ពី​លើមេឃ និង​ជីជាតិ​ពី​ផែនដី​ដល់​ឯង ព្រមទាំង​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ជាបរិបូរ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង

សូមមើលជំពូក

អាល់គីតាប

សូម​អុលឡោះ​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី​ជាតិ​ល្អ​ផង​ដែរ។ អុលឡោះ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូណ៌។

សូមមើលជំពូក



លោកុ‌ប្បត្តិ 27:28
33 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ឆ្លើយ​នឹង​អេសាវ​ថា​៖ “មើល៍! ឪពុក​បាន​តាំង​វា​ជា​ចៅហ្វាយ​លើ​ឯង ហើយ​ប្រគល់​បងប្អូន​ទាំងអស់​របស់វា​ទៅ​វា​ទុកជា​បាវបម្រើ ព្រមទាំង​បាន​ទ្រទ្រង់​វា​ដោយ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ផង​។ កូន​អើយ ឥឡូវនេះ ឪពុក​អាច​ធ្វើ​អ្វី​សម្រាប់​ឯង​បាន​?”។


អ៊ីសាក​ឪពុក​របស់គាត់​តប​នឹង​គាត់​ថា​៖ “មើល៍! ទីស្នាក់អាស្រ័យ​របស់ឯង​នឹង​នៅ​ឆ្ងាយពី​ជីជាតិ​នៃ​ផែនដី និង​ឆ្ងាយពី​ទឹកសន្សើម​នៃ​មេឃ​ដ៏ខ្ពស់បំផុត​។


រួច​យក​ឪពុក​របស់អ្នករាល់គ្នា និង​អ្នកផ្ទះ​របស់អ្នករាល់គ្នា​មក​ជួប​យើង​ចុះ​។ យើង​នឹង​ឲ្យ​កន្លែង​ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ដល់​អ្នករាល់គ្នា ដូច្នេះ​ចូរ​ហូប​ផលល្អបំផុត​នៃ​ស្រុក​នេះ​ចុះ’។


ស្បៀងអាហារ​របស់​អេស៊ើរ​នឹង​មាន​សម្បូរហូរហៀរ វា​នឹង​ផ្ដល់​អាហារប្រណិត​សម្រាប់​ស្ដេច​។


ក៏​មកពី​ព្រះ​របស់​ឪពុក​ឯង ដ្បិត​ព្រះអង្គ​បាន​ជួយ​ឯង​។ ព្រះដ៏មានព្រះចេស្ដា​នឹង​ប្រទានពរ​ឯង ជា​ព្រះពរ​នៃ​ស្ថានសួគ៌​នៅ​ខាងលើ ជា​ព្រះពរ​នៃ​ទីជម្រៅ​នៅ​ខាងក្រោម ជា​ព្រះពរ​នៃ​ដោះ និង​ផ្ទៃ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ចិត្ត​មនុស្ស​អរសប្បាយ​ដោយ​ស្រាទំពាំងបាយជូរ ក៏​ធ្វើឲ្យ​មុខ​គេ​ភ្លឺរលោង​ដោយ​ប្រេងអូលីវ ហើយ​ទ្រទ្រង់​ចិត្ត​មនុស្ស​ដោយ​អាហារ​។


ក៏​ប្រៀបដូចជា​ទឹកសន្សើម​នៃ​ភ្នំហ៊ើរម៉ូន ដែល​ធ្លាក់មក​លើ​ភ្នំ​ទាំងឡាយ​នៃ​ស៊ីយ៉ូន​ដែរ ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បង្គាប់ឲ្យមាន​ព្រះពរ គឺ​ជីវិត​អស់កល្បជានិច្ច​៕


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


ទីជម្រៅ​បាន​ធ្លាយចេញ​ដោយ​ចំណេះដឹង​របស់ព្រះអង្គ ហើយ​ពពក​ក៏​ស្រក់​ទឹកសន្សើម​។


ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។


‘មែនហើយ គ្រាប់ពូជ​នឹងត្រូវបានសាបព្រោះ​ក្នុង​សេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរ​នឹង​ផ្ដល់​ផលផ្លែ​របស់វា ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា ហើយ​ផ្ទៃមេឃ​នឹង​ផ្ដល់​ទឹកសន្សើម​របស់វា​ដែរ​។ យើង​នឹង​ឲ្យ​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​ទទួល​ទាំងអស់នេះ​ជាមរតក​។


ដ្បិត​សេចក្ដីល្អ​របស់ព្រះអង្គ​ច្រើន​យ៉ាងណាហ្ន៎ សោភ័ណភាព​របស់ព្រះអង្គ​ល្អ​យ៉ាងណាហ្ន៎​! ស្រូវ​នឹង​ធ្វើឲ្យ​ពួក​មនុស្សកំលោះ​ចម្រើនឡើង ហើយ​ស្រាទំពាំងបាយជូរថ្មី​ក៏​ធ្វើឲ្យ​ពួក​ស្រីក្រមុំ​ចម្រើនឡើង​ដែរ​៕


ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក


ដូចគ្នាដែរ ដោយសារតែ​ជំនឿ អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប និង​អេសាវ ទាក់ទងនឹង​អនាគត​។