Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:20 - ព្រះគម្ពីរខ្មែរសាកល

20 ស្បៀងអាហារ​របស់​អេស៊ើរ​នឹង​មាន​សម្បូរហូរហៀរ វា​នឹង​ផ្ដល់​អាហារប្រណិត​សម្រាប់​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អេស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ម្ហូប​អាហារ​ជូន​ស្តេច។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។


ពួក​កូនប្រុស​របស់​អេស៊ើរ មាន​យីមណា យីសវ៉ា យីសវី និង​បេរា ព្រមទាំង​សេរ៉ា​ប្អូនស្រី​របស់ពួកគេ រីឯ​ពួក​កូនប្រុស​របស់​បេរា មាន​ហេប៊ើរ និង​ម៉ាលគាល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម