Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 សូមឲ្យ​ព្រះ​ប្រទាន​ទឹកសន្សើម​ពី​លើមេឃ និង​ជីជាតិ​ពី​ផែនដី​ដល់​ឯង ព្រមទាំង​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ជាបរិបូរ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

28 សូម​អុលឡោះ​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​ឲ្យ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជី​ជាតិ​ល្អ​ផង​ដែរ។ អុលឡោះ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:28
33 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា៖ «មើល៍ ពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​កូន ហើយ​បាន​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ធ្វើ​ជា​អ្នក​បម្រើ​របស់​វា ព្រម​ទាំង​ឲ្យ​វា​បាន​ទ្រទ្រង់​ជីវិត​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ។ ដូច្នេះ កូន​អើយ តើឲ្យ​ពុក​អាច​ធ្វើ​អ្វី​សម្រាប់​កូន​ទៀត?»


ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី ដែល​មាន​ជីជាតិ ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។


រួច​នាំ​យក​ឪពុក និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ យើង​នឹង​ប្រគល់​ដី​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក​អេស៊ីព្ទ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​នេះ"។


អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។


គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។


ឱ​ភ្នំ​គីល‌បោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ភោគ​ផល​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះ ខែល​របស់​ពួក​ខ្លាំង​ពូកែ ត្រូវ​គេ​បន្ទាប​បន្ថោក គឺ​ខែល​របស់​ស្តេច​សូល ដែល​មិន​បាន​ចាក់​ប្រេង​តាំង ត​ទៅ​ទៀត​ឡើយ។


គ្រា​នោះ លោក​អេលីយ៉ា​ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា‌មួយ​ពួក​ស្រុក​កាឡាត លោក​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ លើក​លែង​តែ​ទូល‌បង្គំ​សូម​ប៉ុណ្ណោះ»។


ហើយ​ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​ពីរ​ម៉ឺន​រង្វាល់​ដល់​ស្ដេច​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​សម្រាប់​ពួក​ដំណាក់​របស់​ទ្រង់ និង​ប្រេង​សម្រាំង​ម្ភៃ​រង្វាល់ គឺ​ព្រះបាទ​សាឡូម៉ូន​បញ្ជូន​ទៅ​ជូន​ស្ដេច​ហ៊ីរ៉ាម​រាល់​ឆ្នាំ។


ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​ពីរ​ម៉ឺន​រង្វាល់ ស្រូវ​ឱក​ពីរ​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ម៉ឺន​រង្វាល់ និង​ប្រេង​ពីរ​ម៉ឺន​បាថ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ»។


ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។


ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។


គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។


សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។


ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា‌មួយ​គ្នា យើង​នេះហើយ​ជា​យេហូវ៉ា ដែល​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។


ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ទៀត​ឡើយ។


គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។


ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ដី​ក៏​ចម្រើន​ផល ផ្ទៃ​មេឃ​នឹង​ទម្លាក់​សន្សើម​មក ហើយ​យើង​នឹង​ឲ្យ​សំណល់​នៃ​ជន​ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មត៌ក។


ដ្បិត​សេចក្ដី​ចម្រើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លម្អ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំលោះៗ​ចម្រើន​កម្លាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ ឲ្យ​ពួក​ក្រមុំៗ​បាន​ចម្រើន​ដូច​គ្នា។


រីឯ​ស្រុក​នោះ តើ​មាន ឬ​ក្រ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ខ្លះ​ពី​ស្រុក​នោះ​មក​ជា‌មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ទុំ​លើក​ដំបូង។


អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។


ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក


សូម​ឲ្យដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​មក​ដូច​ទឹក​ភ្លៀង ឲ្យ​ពាក្យ​សម្ដី​ខ្ញុំ​ស្រក់​ដូច​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​មួយ​មេ​មក​លើ​តិណ‌ជាតិ។


ចំពោះ​កុល‌សម្ព័ន្ធ​យ៉ូសែប លោក​ថ្លែង​ថា៖ «ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​អំណោយ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម និង​ពី​ទី​ជម្រៅ​នៅ​ខាង​ក្រោម


ដូច្នេះ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ។


ព្រះ‌អង្គ​នឹង​ស្រឡាញ់​អ្នក ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចម្រើន​ឲ្យអ្នក​មាន​គ្នា​ច្រើន​ឡើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក និង​ផល​ពី​ដី​របស់​អ្នក គឺ​ជា​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​ផល​ចម្រើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស​របស់អ្នក​ថា នឹង​ប្រគល់​ឲ្យ​អ្នក។


ដោយ​សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ អំពី​ដំណើរ​អនា‌គត ។


ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម