ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:27 - ព្រះគម្ពីរខ្មែរសាកល

ហើយ​និយាយថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​! ព្រះអង្គ​មិន​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ចំពោះ​ចៅហ្វាយ​របស់ទូលបង្គំ​ឡើយ​។ រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​បាន​នាំ​ទូលបង្គំ​តាម​ផ្លូវ​មក​ផ្ទះ​បងប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ ដែល​ព្រះ‌អង្គ​មិន​បាន​ខាន​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដល់​ចៅ‌ហ្វាយ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ។ រី​ឯ​ទូល‌បង្គំ​វិញ ក៏​ព្រះ‌យេហូវ៉ា​បាន​នាំ​ផ្លូវ​ទូល‌បង្គំ​មក​ដល់​ផ្ទះ​បង‌ប្អូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទាំង​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា និង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​លោក​ម្ចាស់​ខ្ញុំ​ជានិច្ច! ព្រះ‌អម្ចាស់​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បងប្អូន​លោក​ម្ចាស់​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅហ្វាយ​ទូលបង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្តល់​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់​ដល់​ចៅហ្វាយ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌ពរ ឯ​ទូលបង្គំ​សោត ក៏​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ

សូមមើលជំពូក

អាល់គីតាប

ទាំង​ពោល​ថា៖ «សូម​អរគុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​ខ្ញុំ ដែល​តែង​តែ​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ​ជា​និច្ច! អុលឡោះ‌តាអាឡា​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​ត្រូវ​ជា​ញាតិ​នឹង​ចៅ‌ហ្វាយ​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:27
31 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ប្រគល់​ពួក​បច្ចាមិត្ត​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក”។ អាប់រ៉ាម​ក៏​ថ្វាយ​មួយភាគដប់ ពី​របស់ទាំងអស់​ដល់​ទ្រង់​។


គាត់​ក៏​និយាយថា​៖ “ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​អើយ សូម​ឲ្យ​បាន​សម្រេច​ដល់​ទូលបង្គំ​នៅ​ថ្ងៃនេះ ហើយ​សូម​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​ផង​។


បុរស​នោះ​សម្លឹងមើល​នាង​យ៉ាង​ស្ងៀមស្ងាត់ ដើម្បីឲ្យ​ដឹង​ថា​តើ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ដំណើរ​របស់គាត់​បាន​ជោគជ័យ​ឬយ៉ាងណា​។


គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។


“ដូច្នេះ​ថ្ងៃនេះ ពេល​ខ្ញុំ​មកដល់​ប្រភពទឹក ខ្ញុំ​ក៏​និយាយថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​ឲ្យ​ដំណើរ​របស់ទូលបង្គំ​ដែល​មកដល់​ទីនេះ​បាន​ជោគជ័យ​ផង​។


រួច​ខ្ញុំ​ក៏​ឱនចុះ ថ្វាយបង្គំ​ព្រះយេហូវ៉ា ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ខ្ញុំ ដែល​នាំ​ខ្ញុំ​តាម​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​បាន​យក​កូនស្រី​របស់​ប្អូនប្រុស​ចៅហ្វាយ​ខ្ញុំ​ឲ្យ​កូនប្រុស​របស់លោក​។


ទូលបង្គំ​មិនស័ក្ដិសម​នឹង​អស់ទាំង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​អស់ទាំង​សេចក្ដីពិតត្រង់​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ​ឡើយ​។ ជាការពិត ទូលបង្គំ​បាន​ឆ្លង​ទន្លេយ័រដាន់​នេះ​ដោយមាន​តែ​ឈើច្រត់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​មានគ្នា​ដល់ទៅ​ពីរ​ជំរំ​។


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


គាត់​ក៏​និយាយ​ទៀត​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​សិម ហើយ​ឲ្យ​កាណាន​ទៅជា​បាវបម្រើ​ដល់​សិម​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ក៏​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!​៕


សូមឲ្យ​មានព្រះពរ​ដល់​ព្រះអម្ចាស់ ដែល​ផ្ទុកបន្ទុក​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ​; ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់យើង​។ សេឡា


ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


“ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។