Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:26 - ព្រះគម្ពីរខ្មែរសាកល

26 បុរស​នោះ​ក៏​ឱនចុះ ថ្វាយបង្គំ​ព្រះយេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បុរស​នោះ​ក៏​ឱន​ក្បាល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:26
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ អ័ប្រាហាំ​និយាយ​នឹង​ពួក​យុវជន​របស់គាត់​ថា​៖ “ចូរ​ពួកអ្នក​នៅ​ទីនេះ​ជាមួយ​លា​ចុះ រីឯ​ខ្ញុំ និង​ក្មេងប្រុស​នេះ​នឹង​ទៅ​ទីនោះ​ដើម្បី​ថ្វាយបង្គំ រួច​ត្រឡប់មក​ឯ​ពួកអ្នក​វិញ”។


នាង​ឆ្លើយ​នឹង​គាត់​ទៀត​ថា​៖ “ពួកខ្ញុំ​មាន​ទាំង​ចំបើង និង​ចំណី​យ៉ាងច្រើន ព្រមទាំង​កន្លែង​ឲ្យ​ស្នាក់នៅមួយយប់​ផង”។


រួច​ខ្ញុំ​ក៏​ឱនចុះ ថ្វាយបង្គំ​ព្រះយេហូវ៉ា ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ខ្ញុំ ដែល​នាំ​ខ្ញុំ​តាម​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​បាន​យក​កូនស្រី​របស់​ប្អូនប្រុស​ចៅហ្វាយ​ខ្ញុំ​ឲ្យ​កូនប្រុស​របស់លោក​។


នៅពេល​បាវបម្រើ​របស់​អ័ប្រាហាំ​បាន​ឮ​ពាក្យ​របស់ពួកគេ គាត់​ក៏​ក្រាបមុខដល់ដី​ចំពោះ​ព្រះយេហូវ៉ា​។


អស់អ្នក​ដែល​ចម្រុងចម្រើន​នៅលើ​ផែនដី​នឹង​បាន​ហូប ព្រមទាំង​ថ្វាយបង្គំ​ផង អស់អ្នក​ដែល​ចុះទៅ​ក្នុង​ធូលីដី គឺ​អស់អ្នក​ដែល​មិន​អាច​រក្សា​ព្រលឹង​របស់ខ្លួន នឹង​លុតជង្គង់​នៅចំពោះ​ព្រះអង្គ​។


ផែនដី​ទាំងមូល​នឹង​ថ្វាយបង្គំ​ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​; ពួកគេ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!”។ សេឡា


មនុស្សដែលរស់នៅទីរហោស្ថាន​នឹង​លុតជង្គង់​នៅចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំងសត្រូវ​របស់ទ្រង់​នឹង​លិទ្ធ​ធូលីដី​។


មក៍! យើង​នាំគ្នា​ឱន​ថ្វាយបង្គំ យើង​នាំគ្នា​លុតជង្គង់​នៅចំពោះ​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់យើង​!


ដើម្បីឲ្យ​គ្រប់ទាំង​ជង្គង់​នៅ​លើមេឃ នៅលើផែនដី និង​នៅក្រោមផែនដី លុតចុះ​ដោយសារតែ​ព្រះនាម​ព្រះយេស៊ូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម