Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:4 - ព្រះគម្ពីរខ្មែរសាកល

4 គឺ​អ្នក​ត្រូវ​ទៅ​ស្រុក​របស់ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូនប្រុស​របស់ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺ​អ្នក​ត្រូវ​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​របស់​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ‌សន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​បង្កើត​ថេរ៉ា ណាឃរ​រស់នៅ​បាន ១១៩ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​អ្នក​ចាកចេញ​ពី​ស្រុក​របស់អ្នក ពី​សាច់ញាតិ​របស់អ្នក និង​ពី​ផ្ទះ​របស់​ឪពុក​អ្នក ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ​។


ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។


គឺ​អ្នក​ត្រូវ​ទៅ​ឯ​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​សាច់ញាតិ​របស់ខ្ញុំ ហើយ​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ’។


បាវបម្រើ​នោះ​ក៏​តប​នឹង​គាត់​ថា​៖ “ប្រហែលជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ តើ​ខ្ញុំ​ត្រូវតែនាំ​កូនប្រុស​របស់លោក​ត្រឡប់​ទៅ​ស្រុក​ដែល​លោក​បាន​ចេញមក​នោះ​វិញ​ឬ​?”។


អ៊ីសាក​ហៅ​យ៉ាកុប​មក​ឲ្យពរ រួច​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ​។


ចូរ​ក្រោកឡើង​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ផ្ទះ​បេធូអែល​ឪពុក​របស់​ម្ដាយ​ឯង ហើយ​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង គឺ​ពី​ពួក​កូនស្រី​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​ឯង​ចុះ​។


ប្រសិនបើ​ពួកគេ​បាន​នឹក​ស្រុក​ដែល​ខ្លួន​ចាកចេញមក ម្ល៉េះសម​ពួកគេ​មាន​ឱកាស​ត្រឡប់ទៅវិញ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម