ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 20:1 - ព្រះគម្ពីរខ្មែរសាកល

អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ័ប្រា‌ហាំចាក​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប ហើយ​លោក​តាំង​ទី​លំនៅ​ត្រង់​ក្រុង​កេរ៉ា នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំ‌នៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស​នឹង​ស៊ើរ

សូមមើលជំពូក

អាល់គីតាប

អ៊ីព្រហ៊ីម​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ គាត់​បាន​តាំង​ទី​លំនៅ នៅ​ចន្លោះ​ក្រុង​កាដែស និង​ក្រុង​ស៊ើរ បន្ទាប់​មក គាត់​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។

សូមមើលជំពូក



លោកុ‌ប្បត្តិ 20:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រំប្រទល់​របស់​ជនជាតិកាណាន គឺ​ចាប់ពី​ស៊ីដូន​ឆ្ពោះទៅ​កេរ៉ារ រហូតដល់​កាសា និង​ឆ្ពោះទៅ​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូតដល់​ឡាសា​។


បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។


ដូច្នេះ អាប់រ៉ាម​ក៏​ឡើង​ពី​អេហ្ស៊ីប​ទៅ​ណេកិប គឺ​មាន​គាត់ ប្រពន្ធ​របស់គាត់ និង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។


បន្ទាប់មក ពួកទ្រង់​ក៏​វិលមកវិញ ហើយ​យាង​ទៅ​អេន-មីសផាត (​អេន-មីសផាត​គឺ​កាដេស​) រួច​វាយយក​ទីវាល​ទាំងមូល​របស់​ជនជាតិអាម៉ាលេក ព្រមទាំង​ជនជាតិអាម៉ូរី​ដែល​រស់នៅ​ហាសាសូន-តាម៉ារ​ផង​។


រីឯ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​គាត់​ទេ​។ នាង​មាន​បាវបម្រើស្រី​ជនជាតិអេហ្ស៊ីប​ម្នាក់ ឈ្មោះ​ហាការ​។


ដោយហេតុនេះ គេ​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះ​នៅចន្លោះ​កាដេស និង​បេរេឌ​។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ


បន្ទាប់មក ព្រះយេហូវ៉ា​លេចមក​ដល់​អ័ប្រាហាំ​នៅក្បែរ​ដើមអូក​របស់​ម៉ាមរេ ពេល​គាត់​កំពុង​អង្គុយ​នៅ​មាត់ទ្វារ​រោង​ក្រោម​កម្ដៅ​ថ្ងៃ​។


រួច​អ័ប្រាហាំ​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​ភីលីស្ទីន​ជាយូរ​ថ្ងៃ​៕


គ្រានោះ អ៊ីសាក​បាន​ត្រឡប់​មក​ពី​បៀរ-ឡាហាយ-រយ ដ្បិត​គាត់​បាន​រស់នៅ​ក្នុង​តំបន់​ណេកិប​។


កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


ប៉ុន្តែ​ពួក​អ្នកគង្វាល​នៅ​កេរ៉ារ​ឈ្លោះប្រកែក​ជាមួយ​ពួក​អ្នកគង្វាល​របស់​អ៊ីសាក ដោយ​និយាយថា​៖ “ទឹក​នេះ​ជារបស់​យើង”។ ដូច្នេះ គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា អេសែក ពីព្រោះ​ពួកគេ​បាន​ឈ្លោះ​ជាមួយ​គាត់​។


រីឯ​អ័ប៊ីម្ម៉ាឡិច និង​អ័ហ៊ូសាត​ទីប្រឹក្សា​របស់ទ្រង់ ព្រមទាំង​ភីកុល​មេទ័ព​របស់ទ្រង់ បាន​ចេញ​ពី​កេរ៉ារ​មក​ជួប​អ៊ីសាក​។


ដូច្នេះ អ៊ីសាក​ក៏​រស់នៅ​ក្នុង​កេរ៉ារ​។


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ទីរហោស្ថាន​រញ្ជួយ ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​កាដេស​រញ្ជួយ​។