Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:7 - ព្រះគម្ពីរខ្មែរសាកល

7 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន ជិត​ក្បាល​ទឹក​មួយ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន​ជិត​ក្បាល​ទឹក​១ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ស៊ើរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ហើយ​ទូតសួគ៌​របស់​ព្រះ​ក៏​ហៅ​ហាការ​ពី​លើមេឃ​មក និយាយ​នឹង​នាង​ថា​៖ “ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី​? កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​ឮ​សំឡេង​របស់​ក្មេងប្រុស​នោះ ពី​កន្លែង​វា​ហើយ​។


ចូរ​ក្រោកឡើង​ទៅ​លើក​ក្មេងប្រុស​ឡើង ហើយ​ត្រកង​វា​ដោយ​ដៃ​នាង​ចុះ ដ្បិត​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ”។


ពេលនោះ ព្រះ​ទ្រង់​បើក​ភ្នែក​របស់នាង នោះ​នាង​ឃើញ​អណ្ដូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ឲ្យពេញ​ថង់ស្បែក ហើយ​ឲ្យ​ក្មេងប្រុស​ផឹក​។


ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។ គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ ដែល​យក​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​ពី​ស្រុក​នៃ​សាច់ញាតិ​របស់ខ្ញុំ ជា​ព្រះអង្គដែល​មានបន្ទូល​នឹង​ខ្ញុំ ហើយ​ស្បថ​នឹង​ខ្ញុំ​ថា​: ‘យើង​នឹង​ឲ្យ​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក’ គឺ​ព្រះអង្គ​នឹង​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យទៅ​ខាងមុខ​អ្នក ដូច្នេះ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​ពី​ទីនោះ​បាន​។


កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។


ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅ​គ្រប់​កន្លែង ព្រះអង្គ​ទត​មើល​ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម