Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:18 - ព្រះគម្ពីរខ្មែរសាកល

18 កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល​អាស្រ័យ​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវីឡា រហូត​ដល់​ស្រុក​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ។ ពួក​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​បង‌ប្អូន​របស់​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ជន‌ជាតិ​អ៊ីស្មា‌អែល​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវី‌ឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាស៊ើរ។ ជន‌ជាតិ​អ៊ីស្មា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បងប្អូន​របស់​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ពូជ​គាត់​ទាំង​នោះ​គេ​អាស្រ័យ​នៅ ចាប់​តាំង​ពី​ហាវីឡា​រហូត​ដល់​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ គាត់​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​នៃ​ពួក​បង​ប្អូន​គាត់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ជន‌ជាតិ​អ៊ីស្មា‌អែល​រស់​នៅ ចាប់​តាំង​ពី​ស្រុក​ហាវី‌ឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាសើុរ។ ជន‌ជាតិ​អ៊ីស្មា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:18
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អូភារ ហាវីឡា និង​យ៉ូបាប់​។ អ្នក​ទាំងអស់​នេះ​ហើយ ជា​កូនប្រុស​របស់​យ៉ុកថាន​។


ពួក​កូនប្រុស​របស់​គូស មាន​សាបា ហាវីឡា សាប់តា រ៉ាអាម៉ា និង​សាប់តិកា​។ ពួក​កូនប្រុស​របស់​រ៉ាអាម៉ា មាន​សេបា និង​ដេដាន់​។


ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប


នៅ​ជ្រលងភ្នំ​ស៊ីឌីម​មាន​អណ្ដូង​កៅស៊ូខ្មៅ​ជាច្រើន​។ ពេល​ស្ដេច​នៃ​សូដុម និង​ស្ដេច​នៃ​កូម៉ូរ៉ា​រត់គេច ពួកទ្រង់​ក៏​ធ្លាក់​ទៅក្នុង​អណ្ដូងទាំងនោះ រីឯ​ពួកអ្នកដែល​នៅសល់​បាន​រត់គេច​ទៅ​តំបន់ភ្នំ​។


កូននោះ​នឹង​បានដូចជា​លាព្រៃ​នៅកណ្ដាល​មនុស្ស ដៃ​របស់វា​ទាស់នឹង​មនុស្ស​ទាំងអស់ ហើយ​ដៃ​របស់​មនុស្ស​ទាំងអស់​ក៏​ទាស់នឹង​វា​ដែរ វា​នឹង​រស់នៅ​ដោយ​ប្រឆាំងនឹង​អស់ទាំង​បងប្អូន​របស់ខ្លួន”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បាន​ជួប​នាង​នៅក្បែរ​ប្រភពទឹក​ក្នុង​ទីរហោស្ថាន គឺ​ក្បែរ​ប្រភពទឹក​តាម​ផ្លូវ​ទៅ​ស៊ើរ


ទន្លេ​ទីមួយ​ឈ្មោះ​ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធជុំវិញ​ដែនដី​ហាវីឡា​ទាំងមូល ជា​កន្លែង​ដែល​មាន​មាស


អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


វា​រស់នៅ​ក្នុង​ទីរហោស្ថាន​ប៉ារ៉ាន ហើយ​ម្ដាយ​របស់វា​ក៏​យក​ប្រពន្ធ​ពី​ដែនដី​អេហ្ស៊ីប​ឲ្យ​វា​។


ពួក​បូជាចារ្យ​របស់ពួកគេ​បាន​ដួល​ដោយ​មុខដាវ ហើយ​ពួក​ស្ត្រីមេម៉ាយ​របស់ពួកគេ​ក៏​មិន​យំសោក​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម