Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:2 - ព្រះគម្ពីរខ្មែរសាកល

2 អ័ប្រាហាំ​និយាយ​អំពី​សារ៉ា​ប្រពន្ធ​របស់គាត់​ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​កេរ៉ារ​ក៏​ចាត់​គេ​ឲ្យទៅ​យក​សារ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​អ័ប្រា‌ហាំ​តែង​ប្រាប់​គេ​ថា «នាង​ប្អូន​ស្រី​ខ្ញុំ»។ ដូច្នេះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្ដេច​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​លោក​ស្រី​សារ៉ា​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ៊ីព្រហ៊ីម​តែង​ប្រាប់​គេ​ថា សារ៉ា ជា​ភរិយា​របស់​គាត់​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​គាត់​ទេ។ អប៊ីម៉ា‌ឡិច ជា​ស្តេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​សារ៉ា​មក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​មន្ត្រី​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​សរសើរ​នាង​នៅចំពោះ​ផារ៉ោន ដូច្នេះ​ស្ត្រី​នោះ​ក៏​ត្រូវគេ​នាំមក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។


ណាមួយ​នាងជា​ប្អូនស្រី​របស់ខ្ញុំព្រះបាទ​មែន គឺ​នាង​ជា​កូនស្រី​របស់​ឪពុក​ខ្ញុំព្រះបាទ ប៉ុន្តែ​មិនមែន​ជា​កូនស្រី​របស់​ម្ដាយ​ខ្ញុំព្រះបាទ​ទេ រួច​នាង​ក៏​បានជា​ប្រពន្ធ​របស់​ខ្ញុំព្រះបាទ​។


កាល​នោះ​មានកើតឡើងដូច្នេះ​: អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ព្រះ​ទ្រង់គង់នៅ​ជាមួយ​អ្នក​ក្នុង​ការទាំងអស់​ដែល​អ្នក​ធ្វើ​។


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការ​នឹង​អ៊ីសាក​ថា​៖ “ចូរ​ចាកចេញ​ពី​ពួកយើង​ទៅ ដ្បិត​អ្នក​បានជាខ្លាំង​ជាង​ពួកយើង​ណាស់”។


នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។


ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


អ្នកដែល​ចូលទៅឯ​ប្រពន្ធ​របស់​អ្នកជិតខាង​ក៏ដូច្នោះដែរ​; អស់អ្នក​ដែល​ប៉ះពាល់​នាង នឹង​មិន​រួចទោស​ឡើយ​។


តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។


ដូច្នេះ ដោយព្រោះ​អ្នករាល់គ្នា​បាន​ដោះ​សេចក្ដីកុហក​ចេញ​ហើយចូរឲ្យ​ម្នាក់ៗ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នាទៅវិញទៅមក​។


កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម