Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:34 - ព្រះគម្ពីរខ្មែរសាកល

34 រួច​អ័ប្រាហាំ​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​ភីលីស្ទីន​ជាយូរ​ថ្ងៃ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លោក​អ័ប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន​ជា​ច្រើន​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​អប្រាហាំ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ៊ីព្រហ៊ីម​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម