Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:7 - ព្រះគម្ពីរខ្មែរសាកល

7 បន្ទាប់មក ពួកទ្រង់​ក៏​វិលមកវិញ ហើយ​យាង​ទៅ​អេន-មីសផាត (​អេន-មីសផាត​គឺ​កាដេស​) រួច​វាយយក​ទីវាល​ទាំងមូល​របស់​ជនជាតិអាម៉ាលេក ព្រមទាំង​ជនជាតិអាម៉ូរី​ដែល​រស់នៅ​ហាសាសូន-តាម៉ារ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​គេ​វិល​មក​ឯ​អេន-មីសផាត គឺ​ជា​កាដេស ក៏​វាយ​ស្រុក​អាម៉ា‌លេក​ទាំង​អស់ នឹង​ពួក​អាម៉ូរី​ដែល​នៅ​ហាសា‌សូន-តាម៉ារ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រួច​ហើយ ស្តេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដែស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូ‌រី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ គេ​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះ​នៅចន្លោះ​កាដេស និង​បេរេឌ​។


អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


ឯ​ធីមណា​ជា​ប្រពន្ធចុង​របស់​អេលីផាស​កូនប្រុស​របស់​អេសាវ​; នាង​បង្កើត​អាម៉ាលេក​ឲ្យ​អេលីផាស​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​។


មេដឹកនាំ​កូរ៉ា មេដឹកនាំ​កាថាម និង​មេដឹកនាំ​អាម៉ាលេក​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អេលីផាស​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​អ័ដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម