ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:19 - ព្រះគម្ពីរខ្មែរសាកល

យើង​បាន​ជ្រើសរើស​គាត់ ដើម្បីឲ្យ​បង្គាប់​កូនចៅ​របស់គាត់ និង​អ្នកផ្ទះ​ជំនាន់ក្រោយ​របស់គាត់ ឲ្យ​កាន់តាម​មាគ៌ា​របស់​យើងជា​យេហូវ៉ា ដោយ​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​។ នេះគឺ​ដើម្បីឲ្យ​យើងជា​យេហូវ៉ា​បាន​បំពេញឲ្យសម្រេច​ដល់​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​បាន​សន្យា​នឹង​គាត់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​អញ​ស្គាល់​គាត់​ថា គាត់​នឹង​បង្គាប់​ដល់​កូន​ចៅ នឹង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​គាត់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​គាត់

សូមមើលជំពូក

អាល់គីតាប

ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:19
39 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


យើង​នឹង​ឲ្យពរ អ្នកដែល​ឲ្យពរ​អ្នក យើង​នឹង​ដាក់បណ្ដាសា អ្នកដែល​ដាក់បណ្ដាសា​អ្នក​។ ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក”។


ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ទៀត​ថា​៖ “រីឯ​អ្នក​វិញ អ្នក​ត្រូវ​រក្សា​សម្ពន្ធមេត្រី​របស់យើង គឺ​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក រហូតដល់​គ្រប់ជំនាន់​របស់ពួកគេ​ផង​។


អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់យើង”។


ដូច្នេះ យ៉ាកុប​និយាយ​នឹង​អ្នកផ្ទះ​របស់គាត់ និង​អស់អ្នក​ដែល​នៅជាមួយ​គាត់​ថា​៖ “ចូរ​យក​រូបព្រះ​របស់​ជនបរទេស​ដែល​មាន​នៅក្នុងចំណោម​អ្នករាល់គ្នា​ចេញ រួច​ជម្រះ​ខ្លួន ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ចុះ​។


ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​មនុស្ស​សុចរិត ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​នៅនឹង​សម្រែក​របស់ពួកគេ​។


ចូរ​បង្ហាត់​កូនក្មេង​ក្នុង​ផ្លូវ​ដែល​វា​ត្រូវដើរ នោះ​កាលណា​វា​ចាស់​ទៅ វា​នឹង​មិន​បែរចេញ​ពី​ផ្លូវនោះ​ឡើយ​។


មានតែ​មនុស្ស​រស់ គឺ​មនុស្ស​រស់​ប៉ុណ្ណោះ ដែល​អរព្រះគុណ​ព្រះអង្គ ដូច​ទូលបង្គំ​នៅ​ថ្ងៃនេះ​; អ្នកដែលជា​ឪពុក​នឹង​ឲ្យ​កូន​ស្គាល់​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។


អ្នក​ដែល​ទទួល​ពីរ​ឋាឡាន់​ក៏​ដូចគ្នាដែរ គឺ​ចំណេញបាន​ពីរ​ឋាឡាន់​ទៀត​។


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ប៉ូល​ប្រាប់​មេទាហានលើមួយរយនាក់ និង​ពួក​ទាហាន​ថា​៖ “ប្រសិនបើ​អ្នកទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អស់លោក​មិនអាច​រួចជីវិត​បានឡើយ”។


ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ផ្ទុយទៅវិញ ចូរ​អប់រំ​ពួកវា​ដោយ​ការប្រៀនប្រដៅ និង​ការទូន្មាន​របស់​ព្រះអម្ចាស់​។


អ្នកជំនួយ​ត្រូវតែ​ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ គ្រប់គ្រង​កូន‍ៗ និង​ផ្ទះ​របស់ខ្លួន​បាន​ល្អ​។


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


ព្រមទាំង​ដឹង​ថា អ្នក​បាន​ស្គាល់​ព្រះគម្ពីរ​ដ៏វិសុទ្ធ​តាំងពី​ក្មេង​មកម្ល៉េះ​។ ព្រះគម្ពីរ​អាច​ធ្វើឲ្យ​អ្នក​មានប្រាជ្ញា ដែល​នាំទៅដល់​សេចក្ដីសង្គ្រោះ តាមរយៈ​ជំនឿ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។