Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:20 - ព្រះគម្ពីរខ្មែរសាកល

20 រួច​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សម្រែក​របស់​សូដុម និង​កូម៉ូរ៉ា​ឮ​ខ្លាំង​ណាស់ ហើយ​បាប​របស់ពួកគេ​ធ្ងន់​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​សម្រែក​ទាស់​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​លាន់​ឮ​ជា​ខ្លាំង ហើយ​អំពើ​បាប​របស់​គេ​ធ្ងន់​ធ្ងរ​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់‌ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពី​ព្រោះ​សំរែក​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​បាន​ឮ​ជា​ខ្លាំង ហើយ​អំពើ​បាប​របស់​គេ​ក៏​ធ្ងន់​ណាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់​ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។


ដ្បិត​យើង​នឹង​បំផ្លាញ​កន្លែង​នេះ ពីព្រោះ​សម្រែក​របស់ទីក្រុងនេះ​ឮយ៉ាងខ្លាំង​នៅចំពោះ​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​បាន​ចាត់​យើង​ឲ្យមក​បំផ្លាញ​វា”។


កាល​ពួកគេ​មិនទាន់​ដេក​នៅឡើយ អ្នក​ក្រុង​នោះ​ជា​ពួក​ប្រុស​ៗ​នៅ​សូដុម​ទាំង​ក្មេង​ទាំង​ចាស់ គឺ​ប្រជាជន​ទាំងអស់​ពី​ទូទាំង​ទីក្រុង បាន​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​ឡុត​។


នោះ​ព្រះអង្គ​មានបន្ទូលថា​៖ “តើ​អ្នក​បាន​ធ្វើ​អ្វី​? សម្រែក​ឈាម​របស់​ប្អូនប្រុស​អ្នក កំពុង​ស្រែក​មកកាន់​យើង​ពី​ដី​។


ព្រះ​បាន​ទត​មើល​ផែនដី នោះ​មើល៍! វា​បាន​ខូចអាក្រក់ ដ្បិត​មនុស្ស​ទាំងអស់​បាន​បង្ខូច​ផ្លូវ​របស់ខ្លួន​នៅលើ​ផែនដី​។


ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​; ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​; ពួកគេ​មិន​លាក់បាំង​ឡើយ​។ វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។


ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម