ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ;
លោកុប្បត្តិ 1:6 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យមានលំហនៅចន្លោះទឹក ហើយឲ្យលំហនោះញែកទឹកនិងទឹក ចេញពីគ្នា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ |
ព្រះមានបន្ទូលថា៖ “ចូរឲ្យមានដួងពន្លឺនៅក្នុងលំហមេឃ ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្រាប់រដូវ ថ្ងៃ និងឆ្នាំ;
ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកមានពពាក់ពពូនដោយហ្វូងសត្វមានជីវិត ហើយឲ្យមានបក្សាបក្សីហើរពីលើផែនដីឆ្លងកាត់លំហមេឃ”។
ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅលំហអាកាសនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះ លំហអាកាសប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
ប្រសិនបើពពកពេញដោយទឹកភ្លៀង វានឹងចាក់ទឹកភ្លៀងមកលើផែនដី; ប្រសិនបើដើមឈើរលំទៅទិសខាងត្បូង ឬទៅទិសខាងជើង ដើមឈើនោះនឹងដេកនៅកន្លែងដែលវារលំ។
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;