Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុកជា​សញ្ញា​សម្រាប់​រដូវ ថ្ងៃ និង​ឆ្នាំ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សម្គាល់​សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​នា​ផ្ទៃ​មេឃ ដើម្បី​នឹង​ញែក​ថ្ងៃ​ចេញ​ពី​យប់ សំរាប់​ទុក​ជា​ទី​សំគាល់​នៃ​រដូវ ថ្ងៃ នឹង​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:14
43 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបី​។


ចូរឲ្យ​វា​ទៅជា​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​បំភ្លឺ​មកលើ​ផែនដី” នោះក៏​កើតមាន​ដូច្នោះ​។


ដរាបណា​នៅមាន​ផែនដី រដូវសាបព្រោះ និង​រដូវច្រូតកាត់ ត្រជាក់ និង​ក្ដៅ រដូវក្ដៅ និង​រដូវរងា ថ្ងៃ និង​យប់ នឹង​មិន​ឈប់​មាន​ឡើយ”៕


គឺ​យើង​បាន​ដាក់​ឥន្ទធនូ​របស់យើង​លើ​ពពក ហើយ​វា​នឹង​បានជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​រវាង​យើង និង​ផែនដី​។


សព្វថ្ងៃនេះ វា​នៅស្ថិតស្ថេរ​ស្របតាម​ច្បាប់​របស់ព្រះអង្គ ដ្បិត​របស់សព្វសារពើ​ជា​បាវបម្រើ​របស់ព្រះអង្គ​។


ព្រះអាទិត្យ និង​ព្រះចន្ទ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! ផ្កាយ​ទាំងអស់​ដែល​មាន​ពន្លឺ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​របស់ទាំងនោះ​ស្ថិតស្ថេរ​ជារៀងរហូតអស់កល្បជានិច្ច​; ព្រះអង្គ​បាន​ប្រទាន​បទបញ្ញត្តិ​ដែល​មិន​ផុតទៅ​ឡើយ​។


ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!


ចូរ​ផ្លុំ​ស្នែង​នៅ​ថ្ងៃចូលខែ គឺ​នៅ​ថ្ងៃពេញបូណ៌មី នៅ​ថ្ងៃ​នៃ​ពិធីបុណ្យ​របស់យើង​!


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


សួរថា​៖ “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


“នៅ​គ្រានោះ ក្រោយពី​ទុក្ខវេទនា​នោះ ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ


ព្រះអាទិត្យ​បាន​បាត់រស្មី ហើយ​វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ចំពាក់កណ្ដាល​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ចេញ នោះ​​មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង‍កើតឡើង ហើយ​ព្រះអាទិត្យ​ប្រែជា​ខ្មៅ​ដូច​ក្រណាត់ធ្មៃ​ធ្វើពីរោម រីឯ​ព្រះចន្ទ​ទាំងមូល​ក៏​ប្រែជា​ដូច​ឈាម​។


ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។


ផ្កាយនោះ​បាន​បើក​រណ្ដៅគ្មានបាត ក៏​មាន​ផ្សែង​ហុយឡើង​ចេញពី​រណ្ដៅ ដូច​ផ្សែង​ហុយឡើង​ចេញពី‍ឡ​ធំ​មួយ ហើយ​ព្រះអាទិត្យ និង​អាកាស​ត្រូវបាន​ធ្វើឲ្យងងឹតសូន្យ ដោយសារតែ​ផ្សែង​ពី​រណ្ដៅ​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម