Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះ​ក៏​បង្កើត​លំហ ហើយ​ញែក​ទឹក​ដែល​នៅក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅលើ​លំហ នោះក៏​កើតមាន​ដូច្នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ​បាន​ធ្វើ​ឲ្យ​មាន​លំហ ហើយ​ញែក​ទឹក​ដែល​នៅ​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​លំហ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌ជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹង‌មាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ​បាន​បង្កើត​លំហ​ដ៏​រឹង​មាំ​នោះ អុលឡោះ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ដី​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង​នៅលើ​ដី គឺ​តិណជាតិ​ដែល​មាន​គ្រាប់ និង​ដើមឈើហូបផ្លែ​ដែល​មាន​ផ្លែ​តាម​ពូជ​របស់វា ហើយ​មាន​គ្រាប់​នៅក្នុង​ផ្លែនោះ” នោះក៏​កើតមាន​ដូច្នោះ​។


ចូរឲ្យ​វា​ទៅជា​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​បំភ្លឺ​មកលើ​ផែនដី” នោះក៏​កើតមាន​ដូច្នោះ​។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ផែនដី​ធ្វើឲ្យ​សត្វមានជីវិត​កើតចេញមក​តាម​ពូជ​របស់វា គឺ​សត្វស្រុក សត្វលូនវារ និង​សត្វព្រៃនៅលើផែនដី តាម​ពូជ​របស់វា”។ នោះក៏​កើតមាន​ដូច្នោះ​។


ព្រះ​ទ្រង់​ហៅ​លំហ​នោះ​ថា “មេឃ”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីពីរ​។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​នៅក្រោម​មេឃ​ផ្ដុំគ្នា​នៅ​កន្លែង​តែមួយ ហើយ​ឲ្យ​ទីគោក​លេចឡើង” នោះក៏​កើតមាន​ដូច្នោះ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ប្រភពទឹក​ផុសឡើង​ក្នុង​ជ្រលងភ្នំ​នានា វា​ក៏​ហូរ​នៅចន្លោះ​ភ្នំ​ទាំងឡាយ


គឺ​ដល់​ព្រះអង្គដែល​បង្កើត​បណ្ដាមេឃ​ដោយ​ការយល់ដឹង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!


ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​បញ្ចេញ​វាចា មួយ​យប់​ទៅ​មួយ​យប់ វា​សម្ដែង​ចំណេះដឹង​។


ប្រសិនបើ​ពពក​ពេញ​ដោយ​ទឹកភ្លៀង វា​នឹង​ចាក់​ទឹកភ្លៀង​មកលើ​ផែនដី​; ប្រសិនបើ​ដើមឈើ​រលំ​ទៅ​ទិសខាងត្បូង ឬ​ទៅ​ទិសខាងជើង ដើមឈើ​នោះ​នឹង​ដេក​នៅ​កន្លែង​ដែល​វា​រលំ​។


ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម