នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
លូកា 3:23 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទ្រង់ចាប់ផ្ដើមព័ន្ធកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា ហើយតាមដែលគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប យ៉ូសែបជាកូនហេលី Khmer Christian Bible កាលព្រះយេស៊ូចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកហេលី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវចាប់ផ្តើមព្រះរាជកិច្ច ព្រះអង្គមានព្រះជន្មប្រហែលជាសាមសិបព្រះវស្សា។ តាមគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប ដែលជាកូនហេលី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី អាល់គីតាប កាលអ៊ីសាចាប់ផ្ដើមធ្វើកិច្ចការអុលឡោះ គាត់មានវ័យប្រមាណសាមសិបឆ្នាំ។ តាមគេស្មាន អ៊ីសាជាកូនរបស់យូសុះ ដែលយូសុះត្រូវជាកូនលោកហេលី |
នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
យ៉ាកុបបង្កើតយ៉ូសែបដែលជាប្ដីរបស់នាងម៉ារា។ ព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទ បានប្រសូតពីនាងម៉ារានេះឯង។
តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយប្អូនប្រុសរបស់គាត់មិនមែនយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមប្រកាសថា៖“ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។
តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
នៅពេលឪពុកម្ដាយឃើញព្រះអង្គក៏ភ្ញាក់ផ្អើល ហើយម្ដាយនិយាយថា៖ “កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះដាក់យើង? មើល៍! ឪពុក និងម្ដាយរបស់កូនបានតាមរកកូនទាំងព្រួយចិត្តណាស់!”។
អេលាគីមជាកូនម៉េលាស ម៉េលាសជាកូនម៉ៃណាន ម៉ៃណានជាកូនម៉ាតាថា ម៉ាតាថាជាកូនណាថាន់ ណាថាន់ជាកូនដាវីឌ
ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។
ឱ ឯកឧត្ដមថេវភីលអើយ! ពិតណាស់ហើយ ខ្ញុំបានសរសេរក្នុងសៀវភៅទីមួយ អំពីកិច្ចការទាំងអស់ដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើ និងបង្រៀន