Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:46 - ព្រះគម្ពីរខ្មែរសាកល

46 នៅពេល​យ៉ូសែប​ឈរ​នៅចំពោះ​ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប គាត់​មាន​អាយុ​សាមសិប​ឆ្នាំ​។ យ៉ូសែប​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ហើយ​ដើរចុះឡើង​ទូទាំង​ដែនដី​អេហ្ស៊ីប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

46 កាល​យូសុះ​ចូល​ទៅ​ជួប​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប​នោះ គាត់​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ យូសុះ​បាន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:46
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។


ឯ​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ ដី​បាន​បង្កើតផល​យ៉ាង​ច្រើនលើសលប់​។


យ៉ូសែប​ស្គាល់​ពួក​បងប្រុស​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​គាត់​ទេ​។


ដ្បិត​មាន​ទុរ្ភិក្ស​នៅលើ​ផែនដី​ពីរ​ឆ្នាំ​ហើយ ក៏​នឹង​មាន​ប្រាំ​ឆ្នាំ​ទៀត​ដែល​គ្មាន​ការភ្ជួររាស់ ឬ​ការច្រូតកាត់​ឡើយ​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ ហើយ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ ទ្រង់​រកមិនឃើញ​អ្នកណា​ផ្ទឹមស្មើនឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ឡើយ ដូច្នេះ​ពួកគេ​ក៏​បាន​បម្រើ​នៅចំពោះ​ស្ដេច​។


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម