Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:48 - ព្រះគម្ពីរខ្មែរសាកល

48 នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 កាល​ឪពុក​ម្ដាយបាន​ជួប​ព្រះអង្គ​ហើយ​ ក៏​ភាំង​ស្មារតី​ រួច​ម្ដាយ​សួរ​ថា៖​ «កូន​អើយ!​ ហេតុអ្វី​បាន​ជា​កូន​ធ្វើ​យ៉ាង​ដូច្នេះ​ចំពោះ​ឪពុក​ម្ដាយ​ មើល៍​ ម្ដាយ​ និង​ឪពុក​របស់​កូន​បាន​តាម​រក​កូន​ទាំង​ព្រួយ​ចិត្ដ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ពេល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌អង្គ ពួក​គាត់​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល៍! ឪពុក និង​ម្តាយ​របស់​កូន ខំ​ដើរ​រក​កូន​ទាំង​ចិត្ត​ថប់​ព្រួយ​ជា​ខ្លាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក នឹង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 កាល​ឪពុក‌ម្តាយ​បាន​ឃើញ​អ៊ីសា​ហើយ គេ​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ ម្តាយ​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ដ​ណាស់ ខំ​ដើរ​រក​កូន»។

សូមមើលជំពូក ចម្លង




លូកា 2:48
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​នៅឡើយ មើល៍! ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះអង្គ​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគាត់​ថា​៖“ហេតុអ្វីបានជា​ពុកម៉ែ​តាមរក​កូន? តើ​មិន​ដឹង​ថា កូន​ត្រូវតែ​នៅ​ក្នុង​ដំណាក់​ព្រះ​បិតា​របស់កូនទេ​ឬ​?”។


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី


ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”។


ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម