Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:55 - ព្រះគម្ពីរខ្មែរសាកល

55 តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ​? តើ​ម្ដាយ​របស់​គាត់​មិនមែន​ឈ្មោះ​ម៉ារា ហើយ​ប្អូនប្រុស​របស់​គាត់​មិនមែន​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?​ តើ​ម្ដាយ​គាត់​មិន​មែន​ឈ្មោះ​ម៉ារា​ ហើយ​ប្អូនៗ​គាត់​ឈ្មោះ​ យ៉ាកុប​ យ៉ូសេ​ ស៊ីម៉ូន​ និង​យូដាស​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 តើ​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ? តើ​ម្តាយ​របស់​គាត់​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង‌ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ​នាង​ម៉ារី បងប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេ​តើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

55 អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារីយំ បង​ប្អូន​គាត់​ឈ្មោះ​យ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេ​តើ!

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:55
23 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ជា​ដង្កូវ គឺ​មិនមែន​ជា​មនុស្ស​ទេ​; ទូលបង្គំ​ជា​ទីត្មះតិះដៀល​របស់​មនុស្សជាតិ ហើយ​ត្រូវ​បណ្ដាជន​មើលងាយ​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសេ ព្រមទាំង​មាន​ម្ដាយ​របស់​ពួក​កូន​សេបេដេ​។


មាន​ស្ត្រី​ខ្លះ​កំពុង​មើល​ពី​ចម្ងាយ​ដែរ ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រមទាំង​មាន​សាឡូមេ​។


រីឯ​ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ​របស់​យ៉ូសេ ក៏​ឃើញ​កន្លែងដែល​គេ​ដាក់​ព្រះសព​៕


តើ​អ្នកនេះ​មិនមែន​ជា​ជាងឈើ ជា​កូន​របស់​ម៉ារា ហើយ​ជា​បងប្រុស​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​? ប្អូនស្រី​របស់​គាត់​ក៏​មិនមែន​នៅ​ទីនេះ​ជាមួយ​យើង​ទេ​ឬ​?”។ ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។


គឺ​ទៅឯ​ស្ត្រីព្រហ្មចារី​ម្នាក់ ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​សែស្រឡាយ​ដាវីឌ​។ ឈ្មោះ​របស់​ស្ត្រីព្រហ្មចារី​នោះ​គឺ​ម៉ារា​។


ស្ត្រីៗ​ដែល​ប្រាប់​ហេតុការណ៍ទាំងនេះ​ដល់​ពួក​សាវ័ក គឺ​ម៉ារា​អ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​ស្ត្រី​ឯទៀត​ៗ​ដែលនៅ​ជាមួយ​ពួកនាង​ដែរ​។


នៅពេល​ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា ហើយ​តាមដែល​គេ​គិតស្មាន ព្រះអង្គ​ជា​កូន​របស់​យ៉ូសែប យ៉ូសែប​ជា​កូន​ហេលី


ពួកគេ​ទាំងអស់គ្នា​ក៏​សរសើរ​ព្រះអង្គ ព្រមទាំង​ស្ងើច​ចំពោះ​ព្រះបន្ទូល​ប្រកបដោយ​ព្រះគុណ​ដែល​ចេញមក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ​?”។


មាន​គេ​ទូល​ព្រះអង្គ​ថា​៖ “ម្ដាយ និង​ប្អូន​ៗ​របស់លោក​កំពុង​ឈរ​នៅ​ខាងក្រៅ ចង់​ជួប​លោក”។


ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។


ពួកគេ​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​យេស៊ូវ​កូន​របស់​យ៉ូសែប ដែល​យើង​ក៏​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់គាត់​ទេ​ឬ​? ម្ដេចក៏​ឥឡូវ​គាត់​និយាយ​ថា​:‘ខ្ញុំ​ចុះមក​ពី​ស្ថានសួគ៌’​?”។


យើង​ដឹង​ថា​ព្រះ​បាន​មានបន្ទូល​នឹង​ម៉ូសេ រីឯ​អ្នកនោះ​វិញ យើង​មិន​ដឹង​ថា​មក​ពីណា​ទេ​!”។


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម