គាត់និយាយថា៖ “មើល៍! ខ្ញុំនឹងឲ្យអ្នកដឹងអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសេចក្ដីក្រេវក្រោធ ដ្បិតវាសំដៅលើពេលកំណត់នៃទីបញ្ចប់។
លូកា 21:23 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន ដ្បិតនឹងមានទុក្ខលំបាកយ៉ាងខ្លាំងនៅលើផែនដីនេះ ហើយនឹងមានព្រះពិរោធស្ថិតនៅលើប្រជាជននេះ។ Khmer Christian Bible ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់នៅគ្រានោះ ព្រោះសេចក្ដីទុក្ខព្រួយដ៏សម្បើមនឹងមាននៅលើទឹកដីនេះ ហើយកំហឹងក៏ធ្លាក់លើប្រជាជននេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្រីៗដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្ដីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនឹងសេចក្ដីក្រោធដល់បណ្តាជននេះ អាល់គីតាប គ្រានោះ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយអុលឡោះនឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ |
គាត់និយាយថា៖ “មើល៍! ខ្ញុំនឹងឲ្យអ្នកដឹងអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃសេចក្ដីក្រេវក្រោធ ដ្បិតវាសំដៅលើពេលកំណត់នៃទីបញ្ចប់។
ពួកគេទូលសួរព្រះអង្គថា៖ “តើលោកឮអ្វីដែលក្មេងទាំងនេះកំពុងនិយាយឬទេ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេថា៖“បាទ ឮហើយ! តើអស់លោកមិនដែលអានទេឬថា:‘ព្រះអង្គបានរៀបចំពាក្យសរសើរតម្កើងឲ្យចេញពីមាត់កូនក្មេង និងទារកនៅបៅ’?”។
ពួកគេទូលព្រះអង្គថា៖ “លោកនឹងបំផ្លាញជីវិតជនពាលទាំងនោះយ៉ាងសាហាវ ហើយប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់តាមរដូវ”។
អ្នកដែលធ្លាក់លើថ្មនេះ នឹងត្រូវបាក់បែក ហើយអ្នកណាដែលថ្មនេះធ្លាក់លើ ថ្មនេះនឹងកិនអ្នកនោះឲ្យខ្ទេចខ្ទី”។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។
ដ្បិតនឹងមានថ្ងៃមកដល់អ្នក គឺថ្ងៃដែលពួកខ្មាំងសត្រូវរបស់អ្នកនឹងដាក់របាំងព័ទ្ធជុំវិញអ្នក ហើយឡោមព័ទ្ធអ្នកពីគ្រប់ទិសទី
ដ្បិតមើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងពោលថា: ‘មានពរហើយ ពួកស្ត្រីអារ និងផ្ទៃដែលមិនបានសម្រាលកូន ព្រមទាំងអ្នកដែលមិនបានបំបៅកូន!’។
ដោយសារតែទុក្ខលំបាកដែលមាននៅសព្វថ្ងៃនេះ ខ្ញុំគិតថា ជាការល្អដែលមនុស្សរក្សាសភាពដែលខ្លួនមាន។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!
ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា?