Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:19 - ព្រះគម្ពីរខ្មែរសាកល

19 គាត់​និយាយថា​៖ “មើល៍! ខ្ញុំ​នឹង​ឲ្យ​អ្នក​ដឹង​អ្វីដែល​នឹង​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីក្រេវក្រោធ ដ្បិត​វា​សំដៅលើ​ពេលកំណត់​នៃ​ទីបញ្ចប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​ពោល​ថា៖ «មើល៍ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ ដ្បិត​និមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ចុង​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​លោក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ក៏​ប្រាប់​ខ្ញុំ​ថា នែ អញ​នឹង​ឲ្យ​ឯង​ដឹង ពី​ការ​ដែល​ត្រូវ​មក​ក្នុង​ពេល​ចុង​បំផុត​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ទៅ​គ្រា​ចុង​បំផុត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បន្ទាប់​មក គាត់​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​អ្នក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស ដ្បិត​ទ្រង់​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។


ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


នៅ​ចុងបញ្ចប់​នៃ​អាណាចក្រ​របស់ពួកគេ កាល​មនុស្ស​បះបោរ​បាន​គ្រប់​ចំនួន​ហើយ នឹង​មាន​ស្ដេច​មួយ​អង្គ​ទឹកមុខ​សាហាវ និង​ជា​អ្នកដែល​ចេះកលល្បិច​ក្រោកឡើង​។


នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន ដ្បិត​នឹង​មាន​ទុក្ខលំបាក​យ៉ាងខ្លាំង​នៅលើ​ផែនដី​នេះ ហើយ​នឹង​មាន​ព្រះពិរោធ​ស្ថិតនៅលើ​ប្រជាជន​នេះ​។


ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។


នៅ​គ្រា​ដែល​ទូតសួគ៌​ទីប្រាំពីរ​រៀបនឹង​ផ្លុំត្រែ អាថ៌កំបាំង​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច ដូចដែល​ព្រះអង្គ​បាន​ប្រកាស​ដល់​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់​ព្រះអង្គ”។


ប្រជាជាតិ​នានា​បាន​ខឹង ប៉ុន្តែ​ព្រះពិរោធ​របស់ព្រះអង្គ​បាន​មក​ដល់​ហើយ គឺ​ពេលកំណត់​ដើម្បី​ជំនុំជម្រះ​មនុស្សស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បាវបម្រើ​របស់ព្រះអង្គ ជា​បណ្ដា​ព្យាការី វិសុទ្ធជន និង​អ្នក​ដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ គឺ​ទាំង​អ្នកតូច និង​អ្នកធំ ហើយក៏​ជា​ពេលកំណត់​ដើម្បី​បំផ្លាញ​ពួក​ដែល​បំផ្លាញ​ផែនដី​ផង”។


បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។


ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម