ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។
លូកា 13:11 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។ Khmer Christian Bible មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានស្ត្រីម្នាក់ដែលអារក្សធ្វើឲ្យពិការ អស់ដប់ប្រាំបីឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឃើញមានស្ត្រីម្នាក់ ដែលអារក្សធ្វើឲ្យពិការ អស់១៨ឆ្នាំមកហើយ មានខ្នងកោង ងើបត្រង់ពុំបានសោះ អាល់គីតាប នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវអ៊ីព្លេសធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។ |
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។
ព្រះយេហូវ៉ាទ្រង់បើកភ្នែករបស់មនុស្សខ្វាក់ភ្នែក ព្រះយេហូវ៉ាទ្រង់លើកអ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់មនុស្សសុចរិត
ទូលបង្គំត្រូវបានធ្វើឲ្យចំកោងខ្លួន ទូលបង្គំពិបាកចិត្តក្រៃលែង ទូលបង្គំដើរទាំងកាន់ទុក្ខវាល់ព្រឹកវាល់ល្ងាច។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ! ព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងទូលបង្គំញ័រញាក់!
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
ព្រះយេស៊ូវទ្រង់សួរឪពុករបស់វាថា៖“តើការនេះកើតឡើងដល់វាយូរហើយឬនៅ?”។ គាត់ទូលឆ្លើយថា៖ “តាំងពីតូចមកម្ល៉េះ
នៅពេលទតឃើញនាង ព្រះយេស៊ូវក៏ហៅនាងមក ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ នាងត្រូវបានរំដោះពីជំងឺរបស់នាងហើយ!”។
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
នៅពេលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរងើបត្រង់ ហើយងើយក្បាលរបស់អ្នករាល់គ្នាឡើង ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាមកជិតដល់ហើយ”។
ហើយមានស្ត្រីមួយចំនួនដែលធ្លាប់ត្រូវបានប្រោសឲ្យជាពីវិញ្ញាណអាក្រក់ និងជំងឺផ្សេងៗក៏នៅជាមួយដែរ គឺម៉ារាហៅថាអ្នកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង
នៅពេលព្រះយេស៊ូវយាងឡើងលើគោក មានបុរសម្នាក់ពីទីក្រុងនោះដែលមានអារក្សចូលបានមកជួបព្រះអង្គ។ ជាយូរណាស់មកហើយ បុរសនោះមិនបានស្លៀកសម្លៀកបំពាក់ ហើយមិនបានរស់នៅក្នុងផ្ទះទេ គឺរស់នៅតាមរូងផ្នូរវិញ។
មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។
មានបុរសម្នាក់ខ្វិនពីកំណើតត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។
រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។