Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:2 - ព្រះគម្ពីរខ្មែរសាកល

2 ហើយ​មាន​ស្ត្រី​មួយចំនួន​ដែល​ធ្លាប់​ត្រូវបាន​ប្រោសឲ្យជា​ពី​វិញ្ញាណអាក្រក់ និង​ជំងឺ​ផ្សេងៗ​ក៏​នៅជាមួយ​ដែរ គឺ​ម៉ារា​ហៅថា​អ្នកម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ព្រមទាំង​ស្ដ្រី​ខ្លះ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែរ​ ​គឺ​នាង​ម៉ារា​ហៅ​ថា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ ដែល​មាន​អារក្ស​ចំនួន​ប្រាំ​ពីរ​បាន​ចេញ​ពី​នាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​វិញ្ញាណ​អាក្រក់ និង​ពី​ជំងឺ​ផ្សេងៗ​ក៏​នៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់ដាឡា ដែល​មាន​អារក្ស​ប្រាំ​ពីរ​ចេញ​ពី​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​អារក្ស‌អសោចិ៍ ហើយ​ពី​ជំងឺ​ផ្សេងៗ​បាន​ទៅ​ជា​មួយ​ដែរ គឺ​មាន​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ដែល​មាន​អារក្ស​៧​ចេញ​ពី​នាង​១

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ហើយ​មាន​ស្ដ្រី​ខ្លះ​ទៀត​ដែល​អ៊ីសា​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​អ៊ីព្លេស​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​អ៊ីសា​បាន​ដេញ​អ៊ីព្លេស​ប្រាំ​ពីរ​ចេញ​ពី​នាង

សូមមើលជំពូក ចម្លង




លូកា 8:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


នៅពេល​ថ្ងៃសប្ប័ទ​កន្លងផុត​ហើយ ម៉ារា​អ្នកម៉ាក់ដាឡា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​សាឡូមេ​បាន​ទិញ​គ្រឿងក្រអូប ដើម្បី​ទៅ​លាប​ព្រះសពព្រះយេស៊ូវ​។


នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។


មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ និង​ស្ត្រី​ៗ​ដែល​យំគក់ទ្រូង​អាណិត​ព្រះអង្គ ដើរតាម​ព្រះអង្គ​។


អស់អ្នក​ដែល​ព្រះយេស៊ូវ​ស្គាល់ ព្រមទាំង​ស្ត្រី​ៗ​ដែល​មកតាម​ព្រះអង្គ​ពី​កាលីឡេ​បាន​ឈរ​ពី​ចម្ងាយ មើល​ហេតុការណ៍ទាំងនេះ​។


ស្ត្រី​ៗ​ដែល​មក​ពី​កាលីឡេ​ជាមួយ​ព្រះយេស៊ូវ ក៏​ទៅតាម ហើយ​មើល​រូងផ្នូរ និង​របៀបដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​សួរ​គាត់​ថា៖“តើ​អ្នក​ឈ្មោះ​អ្វី?”។ គាត់​ទូល​ឆ្លើយថា​៖ “កងទ័ព” ដ្បិត​មាន​អារក្ស​ជាច្រើន​បាន​ចូល​ក្នុង​គាត់​។


ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។


ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម