Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 3:2 - ព្រះគម្ពីរខ្មែរសាកល

2 មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ត្រូវបាន​សែង​មក​។ គេ​តែងតែ​ដាក់​បុរសនោះ​ជា​រៀងរាល់ថ្ងៃ នៅ​មាត់ទ្វារ​ព្រះវិហារ ដែល​គេ​ហៅថា “ទ្វារ​សោភ័ណ” ដើម្បីឲ្យ​សុំទាន​ពី​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះវិហារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ហើយ​នៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ​ មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ដែល​ត្រូវ​បាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ​វិហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លម្អ មាន​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក​ដាក់​នៅ​ទី​នោះ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ម៉ាស្ជិទ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ។

សូមមើលជំពូក ចម្លង




កិច្ចការ 3:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មាន​អ្នកក្រ​ម្នាក់​ឈ្មោះ​ឡាសារ ដែល​កើតដំបៅពេញខ្លួន ត្រូវគេ​ផ្ដេក​នៅ​មាត់ទ្វារ​របស់​សេដ្ឋីនោះ​។


នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរីខូរ មាន​បុរស​ខ្វាក់ភ្នែក​ម្នាក់​កំពុង​អង្គុយ​សុំទាន​នៅក្បែរ​ផ្លូវ​។


អ្នកជិតខាង និង​អ្នក​ដែល​ពីមុន​ឃើញ​ថា​គាត់​ជា​អ្នកសុំទាន ក៏​និយាយថា​៖ “តើ​អ្នកនេះ​មិនមែន​ជា​អ្នក​ដែល​អង្គុយ​សុំទាន​ទេ​ឬ​?”។


និយាយថា​៖ ‘កូនេលាស​អើយ សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ រីឯ​ការចែកទាន​របស់អ្នក​ក៏​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះ​ដែរ​។


លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។ ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។


នៅ​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ គាត់​ខ្វិន​តាំងពី​កំណើត គឺ​មិនដែល​ដើរ​សោះ។


ពួកគេ​ក៏​មើល​គាត់​ស្គាល់ ថា​គាត់​ជា​ម្នាក់​ដែល​អង្គុយ​សុំទាន​នៅ​ទ្វារ​សោភ័ណ​នៃ​ព្រះវិហារ នោះ​ពួកគេ​ក៏​ពេញ​ដោយ​ភាពភ្ញាក់ផ្អើល និង​ភាពស្ញប់ស្ញែង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​គាត់​។


រីឯ​បុរស​ដែល​ទីសម្គាល់​នៃ​ការប្រោសឲ្យជា​នេះ​បាន​កើតឡើង​ដល់​គាត់ មាន​អាយុ​សែសិប​ឆ្នាំ​ជាង​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម