Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:16 - ព្រះគម្ពីរខ្មែរសាកល

16 ចំណែកឯ​ស្ត្រី​នេះ​វិញ ជា​កូនចៅ​របស់​អ័ប្រាហាំ ដែល​សាតាំង​បាន​ចង​នាង មើល៍! ដប់ប្រាំបី​ឆ្នាំ​មកហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យរួច​ពី​ចំណង​នេះ នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ឯ​ស្ដ្រី​នេះ​វិញ​ ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ដែល​អារក្ស​សាតាំង​បាន​ចង​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ​ តើ​មិន​គួរ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រា‌ហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬអី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ឯ​ស្ដ្រី​នេះ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រ‌ហ៊ីម អ៊ីព្លេស‌ហ្សៃតន​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​ជំអាត់​ទេ​ឬ​អី?»។

សូមមើលជំពូក ចម្លង




លូកា 13:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ចេញ​ពី​សេចក្ដីងងឹត និង​ស្រមោលនៃសេចក្ដីស្លាប់ ហើយ​ផ្ដាច់​ចំណង​របស់ពួកគេ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។


រួច​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ថ្ងៃសប្ប័ទ​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស មិនមែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​ទេ​។


គាត់​ក៏​ស្រែកឡើង​ថា​: ‘លោក​ឪពុក​អ័ប្រាហាំ​អើយ សូម​អាណិតមេត្តា​ខ្ញុំ​ផង​! សូម​ឲ្យ​ឡាសារ​មក ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​ដាក់​លើ​អណ្ដាត​របស់ខ្ញុំ​ឲ្យត្រជាក់​ផង ដ្បិត​ខ្ញុំ​កំពុង​រងទុក្ខវេទនា​ក្នុង​អណ្ដាតភ្លើង​នេះ​!’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​គាត់​ក៏​ជា​កូនចៅ​របស់​អ័ប្រាហាំ​ដែរ។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


ធ្វើដូច្នេះ អ្នកទាំងនោះ​ដែល​ត្រូវ​មារ​ចាប់ចង​ឲ្យ​ទៅតាម​បំណង​របស់​វា ក៏​អាច​ភ្ញាក់ខ្លួន​ចេញពី​អន្ទាក់​របស់​មារ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម