អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
រ៉ូម 2:3 - ព្រះគម្ពីរខ្មែរសាកល ឱ មនុស្សអើយ! អ្នកវិនិច្ឆ័យពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ ប៉ុន្តែខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាដែរ តើអ្នកគិតថាអ្នកនឹងរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? Khmer Christian Bible ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្ដីជំនុំជំរះរបស់ព្រះឬអី អាល់គីតាប រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្ដដូច្នេះ តែអ្នកប្រព្រឹត្ដដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយអុលឡោះមិនវិនិច្ឆ័យទោសអ្នកឬ? |
អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។
តើពួកគេអាចគេចរួចទាំងមានអំពើទុច្ចរិតបានឬ? ឱព្រះអើយ សូមបង្ក្រាបបណ្ដាប្រជាជនដោយព្រះពិរោធផង!
អស់អ្នកដែលមានចិត្តឆ្មើងឆ្មៃជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា អ្នកនោះពិតជាមិនរួចទោសឡើយ។
រួចនិយាយថា៖ “មនុស្សសំណព្វអើយ កុំខ្លាចឡើយ! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ចូរមានកម្លាំងឡើង មែនហើយ ចូរមានកម្លាំងឡើង!”។ កាលគាត់និយាយនឹងខ្ញុំ ខ្ញុំក៏មានកម្លាំងឡើង ហើយនិយាយថា៖ “សូមលោកម្ចាស់នៃខ្ញុំមានប្រសាសន៍ចុះ ពីព្រោះលោកឲ្យខ្ញុំមានកម្លាំងវិញហើយ”។
“ពួកសត្វពស់ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីទោសនៃស្ថាននរកយ៉ាងដូចម្ដេចបាន?
ឬមួយក៏អ្នកគិតថា ខ្ញុំមិនអាចទូលអង្វរព្រះបិតារបស់ខ្ញុំ ហើយព្រះអង្គនឹងប្រទានទូតសួគ៌លើសជាងដប់ពីរកងពលឲ្យខ្ញុំឥឡូវនេះបានទេឬ?
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“សម្លាញ់អើយតើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលលើពួកអ្នក?”។
បន្តិចក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ “អ្នកឯងក៏ជាគ្នាពួកនោះដែរ”។ ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនមែនទេ”។
ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។
ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕
ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។
មួយវិញទៀត យើងដឹងហើយថា ការជំនុំជម្រះរបស់ព្រះចំពោះពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ គឺស្របតាមសេចក្ដីពិត។
ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ?
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។
ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត!
តើយើងនឹងគេចផុតយ៉ាងដូចម្ដេចបាន ប្រសិនបើយើងធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះដ៏ធំយ៉ាងនេះ? សេចក្ដីសង្គ្រោះនេះត្រូវបានប្រកាសតាមរយៈព្រះអម្ចាស់ជាមុន រួចមកត្រូវបានបញ្ជាក់ដល់យើងតាមរយៈពួកអ្នកដែលបានឮ។