Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:20 - ព្រះគម្ពីរខ្មែរសាកល

20 ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?” ទេ មែនទេ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​ ឱ​មនុស្ស​អើយ!​ តើ​អ្នក​ជា​អ្វីបានជា​ហ៊ាន​តវ៉ា​ជាមួយ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​របស់​ដែល​ជាងស្មូន​បាន​សូន​ឡើង​នឹង​និយាយ​ទៅ​ជាង​ស្មូន​ថា​ ហេតុអ្វី​បាន​ជា​អ្នក​សូន​ខ្ញុំ​ដូច្នេះ​ដែរ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជា‌ម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ? ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​អុលឡោះ​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?។

សូមមើលជំពូក ចម្លង




រ៉ូម 9:20
30 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!


នេះជា​ការត្រឡប់ត្រឡិន​របស់អ្នករាល់គ្នា​ហើយ​! តើ​ជាងស្មូន​ត្រូវបាន​ចាត់ទុក​ដូចជា​ដីឥដ្ឋ​ឬ បានជា​របស់ដែលត្រូវបានបង្កើត​និយាយ​នឹង​អ្នកដែល​បង្កើត​ខ្លួន​ថា​៖ “គាត់​មិន​បាន​បង្កើត​ខ្ញុំ​ទេ” នោះ​? តើ​របស់ដែលត្រូវបានសូន​និយាយ​នឹង​អ្នកដែលសូន​ខ្លួន​ថា​៖ “គាត់​មិន​យល់​អ្វីសោះ” ឬ​?


ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះបិតា​នៃយើងខ្ញុំ​! យើងខ្ញុំ​ជា​ដីឥដ្ឋ ហើយ​ព្រះអង្គ​ជា​ជាងស្មូន​នៃយើងខ្ញុំ គឺ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


តើ​គ្មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយនឹង​របស់ខ្ញុំ​ទេ​ឬ​? ឬមួយក៏​អ្នក​ច្រណែន​ដោយសារ​ខ្ញុំ​មានចិត្តល្អ​?’។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“សម្លាញ់​អើយ​តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យធ្វើជា​ចៅក្រម ឬ​ជា​អាជ្ញាកណ្ដាល​លើ​ពួកអ្នក​?”។


តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​វិនិច្ឆ័យ​អ្នកបម្រើ​របស់​អ្នកដទៃ​? អ្នកបម្រើនោះ​ឈរ​ក្ដី ដួល​ក្ដី ក៏​ស្រេចលើ​ចៅហ្វាយ​របស់គាត់​ទេ​; ក៏ប៉ុន្តែ​គាត់​នឹង​ឈរមាំ ពីព្រោះ​ព្រះអម្ចាស់​អាច​ឲ្យ​គាត់​ឈរមាំ​បាន​។


ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។


ឱ មនុស្ស​អើយ! អ្នក​វិនិច្ឆ័យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ ប៉ុន្តែ​ខ្លួនឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​ដែរ តើ​អ្នក​គិត​ថា​អ្នក​នឹង​រួចខ្លួន​ពី​ការជំនុំជម្រះ​របស់​ព្រះ​ឬ​?


ឬមួយក៏​ជាងស្មូន​គ្មាន​សិទ្ធិ​លើ​ដីឥដ្ឋ ដើម្បី​ធ្វើ​ភាជនៈ​ពី​ដុំ​ដីឥដ្ឋ​ដដែល គឺ​មួយ​សម្រាប់​ការថ្លៃថ្នូរ មួយ​សម្រាប់​ការមិនថ្លៃថ្នូរ​នោះ​ទេ​ឬ​?


ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​!


តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


តាមពិត ស្ត្រីជាប្រពន្ធ​អើយ តើ​នាង​ដឹង​ដូចម្ដេច​ថា នាង​អាច​សង្គ្រោះ​ប្ដី​បាន​? រីឯ​បុរសជាប្ដី​អើយ តើ​អ្នក​ដឹង​ដូចម្ដេច​ថា អ្នក​អាច​សង្គ្រោះ​ប្រពន្ធ​បាន​?


និង​ជម្លោះដែលមិនចេះចប់​របស់​មនុស្ស​ដែល​មាន​គំនិត​ខូចសីលធម៌ និង​បាត់បង់​សេចក្ដីពិត ដែល​ពួកគេ​ចាត់ទុកថា ការគោរពព្រះ​ជា​មធ្យោបាយរកកម្រៃ​។


នៅក្នុង​ផ្ទះ​ដ៏ធំ មិនមែន​មាន​តែ​ភាជនៈ​មាស និង​ប្រាក់​ប៉ុណ្ណោះទេ គឺ​មាន​ភាជនៈ​ឈើ និង​ដី​ដែរ ខ្លះ​សម្រាប់​ការថ្លៃថ្នូរ រីឯ​ខ្លះទៀត​សម្រាប់​ការមិនថ្លៃថ្នូរ​។


បាវបម្រើ​ត្រូវ​ចុះចូល​នឹង​ចៅហ្វាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ត្រូវ​បំពេញចិត្ត​គាត់ កុំ​ប្រកែកជំទាស់


ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍​ឬ‍?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម