អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺប្រព្រឹត្តបាបហើយ រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សតូចទាប អ្នកនោះមានពរហើយ!
រ៉ូម 15:26 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។ Khmer Christian Bible ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម អាល់គីតាប ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។ |
អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺប្រព្រឹត្តបាបហើយ រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សតូចទាប អ្នកនោះមានពរហើយ!
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។
ដូច្នេះ សម្ពន្ធមេត្រីនោះត្រូវបានផ្ដាច់នៅថ្ងៃនោះឯង ហើយយ៉ាងនេះបានជាពួករងទុក្ខវេទនាក្នុងហ្វូងចៀមដែលកំពុងសង្កេតមើលខ្ញុំក៏ដឹងថា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលទុកសម្រាប់ការសម្លាប់ ជាហ្វូងចៀមរងទុក្ខវេទនា។ ខ្ញុំយកឈើច្រត់ពីរសម្រាប់ខ្លួនខ្ញុំ ឈើច្រត់មួយខ្ញុំដាក់ឈ្មោះថា “សេចក្ដីសន្ដោស” រីឯឈើច្រត់មួយទៀតខ្ញុំដាក់ឈ្មោះថា “សម្ពន្ធ”។ គឺយ៉ាងនេះឯងដែលខ្ញុំបានឃ្វាលហ្វូងចៀមនោះ។
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ។
ផ្ទុយទៅវិញ កាលណាអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វិន និងមនុស្សខ្វាក់ភ្នែក។
ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
រួចពីទីនោះទៅដល់ភីលីព ដែលជាទីក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន និងជាអាណានិគមរ៉ូម។ យើងបានស្នាក់នៅទីក្រុងនោះរយៈពេលប៉ុន្មានថ្ងៃ។
យប់មួយ ប៉ូលឃើញនិមិត្តមួយ គឺមានបុរសម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ “សូមឆ្លងមកម៉ាសេដូន ជួយយើងផង!”។
ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា អ្នកផ្ទះរបស់ស្ទេផាណាស ជាផលដំបូងនៅអាខៃ ហើយពួកគេបានថ្វាយខ្លួនក្នុងការបម្រើវិសុទ្ធជន។ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នា
កាលណាខ្ញុំធ្វើដំណើរឆ្លងកាត់ម៉ាសេដូន ខ្ញុំនឹងមករកអ្នករាល់គ្នា ដ្បិតខ្ញុំចង់ធ្វើដំណើរឆ្លងកាត់ម៉ាសេដូនដែរ
គឺខ្ញុំចង់ធ្វើដំណើរឆ្លងកាត់អ្នករាល់គ្នាទៅម៉ាសេដូន ហើយត្រឡប់ពីម៉ាសេដូនមករកអ្នករាល់គ្នាវិញ រួចឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំទៅយូឌា។
កាលខ្ញុំបាននៅជាមួយអ្នករាល់គ្នា ហើយខ្វះខាត ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាឡើយ ដ្បិតបងប្អូនដែលមកពីម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ។ ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនមិនឲ្យធ្វើជាបន្ទុកដល់អ្នករាល់គ្នា ក៏នឹងរក្សាខ្លួនបន្តទៅទៀតដែរ។
ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។
ជាការពិត ពេលយើងមកដល់ម៉ាសេដូន រូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ គឺយើងរងទុក្ខគ្រប់បែបយ៉ាង មានការប្រយុទ្ធនៅខាងក្រៅ មានការភិតភ័យនៅខាងក្នុង។
ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។
អ្នកភីលីពអើយ អ្នករាល់គ្នាក៏ដឹងហើយថា តាំងពីការចាប់ផ្ដើមនៃដំណឹងល្អ កាលខ្ញុំចាកចេញពីម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកផ្គត់ផ្គង់ខ្ញុំក្នុងការឲ្យ និងការទទួលឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ។
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយចេញពីអ្នករាល់គ្នា មិនគ្រាន់តែក្នុងម៉ាសេដូន និងអាខៃប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងដែលជំនឿរបស់អ្នករាល់គ្នាលើព្រះបានផ្សាយចេញ រហូតដល់យើងមិនចាំបាច់និយាយអ្វីទៀតឡើយ។
ពិតមែនហើយ អ្នករាល់គ្នាកំពុងធ្វើដូច្នេះដល់បងប្អូនទាំងអស់នៅម៉ាសេដូនទាំងមូល។ ក៏ប៉ុន្តែបងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នេះកាន់តែច្រើនឡើងថែមទៀត
ដូចដែលខ្ញុំបានជំរុញអ្នក កាលខ្ញុំចេញដំណើរទៅម៉ាសេដូន សូមអ្នកស្នាក់នៅអេភេសូរ ដើម្បីបានបង្គាប់អ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិផ្សេង
ដោយបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នក ដែលអ្នកមានចំពោះព្រះអម្ចាស់យេស៊ូវ និងចំពោះវិសុទ្ធជនទាំងអស់។