២ កូរិនថូស 9:12 - ព្រះគម្ពីរខ្មែរសាកល12 ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។ សូមមើលជំពូកKhmer Christian Bible12 ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដ្បិតមុខងារប្រមូលប្រាក់នេះមិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន សូមមើលជំពូកអាល់គីតាប12 ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។ សូមមើលជំពូក |