រ៉ូម 15:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។ សូមមើលជំពូកKhmer Christian Bible26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម សូមមើលជំពូកអាល់គីតាប26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។ សូមមើលជំពូក |
កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានការខ្វះខាត នោះខ្ញុំមិនបានដាក់បន្ទុកលើអ្នកណាម្នាក់ឡើយ ដ្បិតពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានចៀសវាងមិនដាក់បន្ទុកលើអ្នករាល់គ្នាក្នុងការអ្វីឡើយ ហើយនឹងចៀសវាងតទៅមុខទៀត។