Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:5 - ព្រះគម្ពីរខ្មែរសាកល

5 ជាការពិត ពេល​យើង​មកដល់​ម៉ាសេដូន រូបកាយ​របស់យើង​គ្មាន​ភាពធូរស្បើយ​សោះ គឺ​យើង​រងទុក្ខ​គ្រប់បែបយ៉ាង មាន​ការប្រយុទ្ធ​នៅ​ខាងក្រៅ មាន​ការភិតភ័យ​នៅ​ខាងក្នុង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ម្យ៉ាង​ទៀត​ កាល​យើង​បាន​មក​ដល់​ស្រុក​ម៉ាសេដូន​ នោះ​រូបកាយ​របស់​យើង​គ្មាន​ភាព​ធូរស្បើយ​សោះ​ ប៉ុន្ដែ​ត្រូវ​រងទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​ គឺ​ខាង​ក្រៅ​មាន​ការ​តទល់​ រីឯ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យខ្លាច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​កាល​យើង​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន រូប​កាយ​របស់​យើង​មិន​បាន​សម្រាក​សោះ យើង​បាន​រង​ទុក្ខ​វេទនា​គ្រប់​ជំពូក គឺ​ខាង​ក្រៅ​មាន​ការ​តតាំង ហើយ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេ‌ដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច

សូមមើលជំពូក ចម្លង

អាល់គីតាប

5 តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សម្រាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ដ យើង​ចេះ​តែ​បារម្ភ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។


ជាតិសាសន៍​ទាំងឡាយ​នឹង​ត្រូវបានដុត​ជា​ផេះ គឺដូចជា​បន្លា​ដែល​ត្រូវគេ​កាប់ ហើយ​ដុត​ក្នុង​ភ្លើង​។


ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់​ហើយ ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើកទឹកចិត្ត រួច​លា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។


ដ្បិត​អ្នកជឿ​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។


បងប្អូន​អើយ ខ្ញុំ​សូម​បញ្ជាក់ដោយនូវ​មោទនភាព​ចំពោះ​អ្នករាល់គ្នា​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ថា ខ្ញុំ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​!


កាលណា​ខ្ញុំ​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន​ដែរ


ក៏​ខ្ញុំ​មិន​បាន​ស្ងប់​ក្នុង​វិញ្ញាណ​របស់ខ្ញុំ​សោះ ពីព្រោះ​ខ្ញុំ​រកមិនឃើញ​ទីតុស​បងប្អូន​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ក៏​លា​បងប្អូននៅទីនោះ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។


ខ្ញុំ​បាន​សរសេរ​សេចក្ដីនេះ ដើម្បី​កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ព្រួយចិត្ត​ដោយសារតែ​អ្នកដែល​គួរតែ​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ពីព្រោះ​ខ្ញុំ​ជឿជាក់​លើ​អ្នក​ទាំងអស់គ្នា​ថា អំណរ​របស់ខ្ញុំ គឺជា​អំណរ​របស់អ្នក​ទាំងអស់គ្នា​ដែរ​។


តាមពិត ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយសារតែការនេះ​ឯង គឺ​ដើម្បី​បាន​ដឹង​ពី​អត្តចរិតដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា ថា​តើ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ក្នុង​គ្រប់ការទាំងអស់​ឬយ៉ាងណា​។


ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។


ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម