ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។
រ៉ូម 14:2 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាមានម្នាក់ជឿថាហូបអ្វីក៏បាន ក៏ប៉ុន្តែអ្នកខ្សោយហូបតែបន្លែប៉ុណ្ណោះ។ Khmer Christian Bible គឺម្នាក់ជឿថា ខ្លួនអាចបរិភោគអាហារបានគ្រប់មុខ ប៉ុន្ដែចំពោះអ្នកខ្សោយវិញបរិភោគតែបន្លែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតម្នាក់ជឿថា ខ្លួនបរិភោគអ្វីក៏បាន ឯម្នាក់ទៀតដែលខ្សោយ បរិភោគតែបន្លែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ អាល់គីតាប បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ |
ព្រះមានបន្ទូលទៀតថា៖ “មើល៍! យើងបានប្រគល់ដល់អ្នករាល់គ្នានូវគ្រប់ទាំងតិណជាតិដែលមានគ្រាប់នៅលើផ្ទៃផែនដីទាំងមូល និងគ្រប់ទាំងដើមឈើដែលមានគ្រាប់នៅក្នុងផ្លែវា។ វានឹងទៅជាអាហារសម្រាប់អ្នករាល់គ្នា។
អស់ទាំងសត្វមានជីវិត នឹងបានជាអាហារដល់អ្នករាល់គ្នា; យើងនឹងប្រគល់របស់សព្វសារពើទៅអ្នករាល់គ្នា ដូចដែលយើងបានប្រគល់រុក្ខជាតិខៀវខ្ចីទៅអ្នករាល់គ្នាដែរ។
ស៊ូឲ្យមានម្ហូបជាបន្លែ នៅកន្លែងដែលមានការស្រឡាញ់គ្នា ប្រសើរជាងមានសាច់គោបំប៉ន ប៉ុន្តែមានការស្អប់គ្នា។
“សូមសាកល្បងបាវបម្រើរបស់លោកដប់ថ្ងៃមើល៍ចុះ! សូមឲ្យយើងខ្ញុំហូបតែបន្លែ ហើយផឹកតែទឹកប៉ុណ្ណោះ
ដូច្នេះ មេការក៏យកអាហាររបស់ពួកគេ និងស្រាទំពាំងបាយជូរជាគ្រឿងផឹករបស់ពួកគេចេញ ហើយឲ្យបន្លែដល់ពួកគេវិញ។
ខ្ញុំដឹង និងបានជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីមិនបរិសុទ្ធដោយឯកឯងឡើយ គឺទាល់តែមានគេចាត់ទុកអ្វីមួយថាមិនបរិសុទ្ធ ទើបមិនបរិសុទ្ធសម្រាប់អ្នកនោះ។
កុំបំផ្លាញកិច្ចការរបស់ព្រះដោយសារតែអាហារឡើយ។ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធមែន ប៉ុន្តែបើមានអ្នកណាធ្វើឲ្យគេជំពប់ដួលដោយការហូប ការនោះជាការអាក្រក់ហើយ។
យើងដែលជាអ្នករឹងមាំ ត្រូវតែរែកពុនភាពខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញចិត្តខ្លួនឯងឡើយ។
ចូរហូបអ្វីៗទាំងអស់ដែលមានលក់នៅតាមផ្សារចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ
ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំឲ្យសិទ្ធិនេះរបស់អ្នករាល់គ្នា បែរជាការជំពប់ដួលដល់អ្នកខ្សោយដោយប្រការណាមួយឡើយ។
ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។
ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។
ដ្បិតរបស់សព្វសារពើដែលព្រះបាននិម្មិតបង្កើតសុទ្ធតែល្អ ហើយប្រសិនបើទទួលយកដោយអរព្រះគុណ ក៏គ្មានអ្វីដែលត្រូវបោះចោលឡើយ
សម្រាប់មនុស្សបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯសម្រាប់មនុស្សសៅហ្មង និងអ្នកមិនជឿវិញ គ្មានអ្វីបរិសុទ្ធឡើយ គឺទាំងគំនិត ទាំងសតិសម្បជញ្ញៈរបស់ពួកគេ សុទ្ធតែសៅហ្មង។
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរអ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យអំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។
ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។