Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:29 - ព្រះគម្ពីរខ្មែរសាកល

29 ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មើល៍! យើង​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​នូវ​គ្រប់ទាំង​តិណជាតិ​ដែល​មាន​គ្រាប់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល និង​គ្រប់ទាំង​ដើមឈើ​ដែល​មាន​គ្រាប់​នៅក្នុង​ផ្លែ​វា​។ វា​នឹង​ទៅជា​អាហារ​សម្រាប់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស‌ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ទ្រង់​មាន​បន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​មាន​គ្រាប់​ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី នឹង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​កើត​ផ្លែ មាន​គ្រាប់​ពូជ ទុក​ជា​អាហារ​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អុលឡោះ​មាន​បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា ធ្វើ​ជា​អាហារ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:29
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​បង្គាប់​មនុស្ស​ថា​៖ “អ្នក​អាច​ហូប​ពី​ដើមឈើ​ទាំងអស់​ក្នុង​សួន​នេះ​ដោយសេរី​បាន


មួយវិញទៀត អ្នក​ត្រូវ​យក​អាហារ​គ្រប់មុខ​ដែល​អាច​ហូប​បាន​ទៅ​ជាមួយ​អ្នក ហើយ​ប្រមូលទុក​សម្រាប់​អ្នក​ចុះ នោះ​វា​នឹង​បានជា​ស្បៀង​ដល់​អ្នក និង​សត្វទាំងនោះ”។


អស់ទាំង​សត្វ​មាន​ជីវិត នឹង​បានជា​អាហារ​ដល់​អ្នករាល់គ្នា​; យើង​នឹង​ប្រគល់​របស់សព្វសារពើ​ទៅ​អ្នករាល់គ្នា ដូចដែល​យើង​បាន​ប្រគល់​រុក្ខជាតិ​ខៀវខ្ចី​ទៅ​អ្នករាល់គ្នា​ដែរ​។


ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ​; ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​។


បណ្ដាមេឃ គឺជា​បណ្ដាមេឃ​របស់​ព្រះយេហូវ៉ា រីឯ​ផែនដី​វិញ ព្រះអង្គ​បាន​ប្រទាន​ដល់​មនុស្សលោក​។


ព្រះអង្គ​ប្រទាន​អាហារ​ដល់​គ្រប់ទាំង​សាច់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះអង្គ​ទ្រង់​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្សដែល​ត្រូវបាន​សង្កត់សង្កិន ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​អត់ឃ្លាន​; ព្រះយេហូវ៉ា​ទ្រង់​ដោះ​អ្នកដែល​ជាប់គុក​ឲ្យរួច


ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វព្រៃ និង​ដល់​កូន​ក្អែក​នៅពេល​វា​យំ​។


ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ពិភពលោក និង​អស់អ្នកដែល​រស់នៅ​ក្នុង​វា ជារបស់​ព្រះយេហូវ៉ា


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ​។


ក៏ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ទុកឲ្យ​អង្គទ្រង់​គ្មានភស្តុតាង​ឡើយ គឺ​ព្រះអង្គ​បាន​ធ្វើល្អ​ដោយ​ប្រទាន​ភ្លៀង​ពីលើមេឃ និង​ប្រទាន​រដូវ​សម្បូរផលផ្លែ​ដល់​អ្នករាល់គ្នា ទាំង​ចម្អែត​ចិត្ត​របស់អ្នករាល់គ្នា​ដោយ​អាហារ និង​អំណរ”។


ដ្បិត​នៅក្នុង​ព្រះអង្គ យើង​រស់ មានចលនា និង​មាននៅ​ផង ដូចដែល​កវី​ខ្លះ​ក្នុងចំណោម​អស់លោក​ធ្លាប់​និយាយ​ដែរ​ថា​: ‘ជាការពិត យើង​ក៏​ជា​ពូជពង្ស​របស់ព្រះអង្គ​ដែរ’។


ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម