Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:12 - ព្រះគម្ពីរខ្មែរសាកល

12 “សូម​សាកល្បង​បាវបម្រើ​របស់លោក​ដប់​ថ្ងៃ​មើល៍ចុះ​! សូម​ឲ្យ​យើងខ្ញុំ​ហូប​តែ​បន្លែ ហើយ​ផឹក​តែ​ទឹក​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 «សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក រយៈ​ពេល​ដប់​ថ្ងៃ​មើល​ចុះ! សូម​ឲ្យតែ​បន្លែ​មក​យើង​ខ្ញុំ​បរិភោគ និង​ទឹក​ផឹក​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ដានីយ៉ែល​និយាយ​នឹង​មេការ​ដែល​មេ​មហាតលិក​បាន​តាំងឲ្យត្រួត​លើ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ថា​៖


រួច​សូម​លោក​ពិនិត្យមើល​ភិនភាគ​យើងខ្ញុំ និង​ភិនភាគ​ពួក​យុវជន​ដែល​ហូប​អាហារ​របស់​ស្ដេច ហើយ​ប្រព្រឹត្ត​នឹង​បាវបម្រើ​របស់លោក​តាម​អ្វីដែល​លោក​យល់ឃើញ​ចុះ”។


ដូច្នេះ មេការ​ក៏​យក​អាហារ​របស់ពួកគេ និង​ស្រាទំពាំងបាយជូរ​ជា​គ្រឿងផឹក​របស់ពួកគេ​ចេញ ហើយ​ឲ្យ​បន្លែ​ដល់​ពួកគេ​វិញ​។


ទោះបីជា​មាន​ម្នាក់​ជឿ​ថា​ហូប​អ្វី​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ខ្សោយ​ហូប​តែ​បន្លែ​ប៉ុណ្ណោះ​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម