ដូចដែលទឹកខ្មេះដល់ធ្មេញជាយ៉ាងណា ហើយផ្សែងដល់ភ្នែកជាយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ជាយ៉ាងនោះដែរ ដល់អ្នកដែលចាត់គាត់ឲ្យទៅ។
រ៉ូម 12:11 - ព្រះគម្ពីរខ្មែរសាកល ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។ Khmer Christian Bible ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់ អាល់គីតាប ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើអុលឡោះជាអម្ចាស់ដោយចិត្ដក្លៀវក្លា។ |
ដូចដែលទឹកខ្មេះដល់ធ្មេញជាយ៉ាងណា ហើយផ្សែងដល់ភ្នែកជាយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ជាយ៉ាងនោះដែរ ដល់អ្នកដែលចាត់គាត់ឲ្យទៅ។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
តើអ្នកបានឃើញមនុស្សដែលស្ទាត់ជំនាញក្នុងការងាររបស់ខ្លួនទេ? គេនឹងឈរនៅចំពោះព្រះភក្ត្រស្ដេច គឺមិនឈរនៅចំពោះមុខមនុស្សតូចទាបឡើយ៕
នាងក្រោកឡើងនៅពេលយប់នៅឡើយ ហើយទុកដាក់អាហារសម្រាប់អ្នកផ្ទះរបស់នាង ព្រមទាំងកំណត់តួនាទីឲ្យពួកអ្នកបម្រើស្រីរបស់នាងផង។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
“ចៅហ្វាយក៏តបនឹងគាត់ថា: ‘បាវបម្រើដ៏អាក្រក់ និងខ្ជិលច្រអូសអើយ! អ្នកបានដឹងថាយើងច្រូតពីកន្លែងដែលយើងមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលយើងមិនបានពង្រាយឬ?
អ្នកនេះបានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលក្នុងវិញ្ញាណ ព្រមទាំងប្រកាស និងបង្រៀនសេចក្ដីអំពីព្រះយេស៊ូវយ៉ាងច្បាស់ ប៉ុន្តែគាត់ស្គាល់តែពិធីជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។
ខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួនទាំងស្រុង ដោយទឹកភ្នែក និងដោយការសាកល្បងនានាដែលកើតឡើងដល់ខ្ញុំ ដោយសារតែផែនការសម្ងាត់របស់ពួកយូដា។
ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។
អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើ ដោយយុត្តិធម៌ និងត្រឹមត្រូវ ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។
ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។
យ៉ាងណាមិញ យើងមានការនេះប្រកាន់នឹងអ្នក គឺថាអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដំបូងរបស់អ្នកហើយ។