Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:1 - ព្រះគម្ពីរខ្មែរសាកល

1 ចៅហ្វាយ​រាល់គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ចៅហ្វាយ​រាល់គ្នា​អើយ!​ ចូរ​ផ្ដល់​យុត្ដិធម៌​ និង​ភាព​ត្រឹមត្រូវ​ដល់​បាវបម្រើ​របស់​អ្នក​ចុះ​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​សុចរិត និង​យុត្តិ‌ធម៌​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅ‌ហ្វាយ​ម្នាក់​នៅ​ស្ថាន‌សួគ៌​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បម្រើ​របស់​ខ្លួន ដោយ​ដឹង​ថា បងប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ*​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថាន‌សួគ៌​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ដ​អំពើ​ណា​ដែល​សុចរិត និង​យុត្ដិធម៌​ដល់​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​ដឹង​ថា បង​ប្អូន​ផ្ទាល់ ក៏​មាន​ម្ចាស់​មួយ​នៅ​សូរ៉កា​ដែរ។

សូមមើលជំពូក ចម្លង




កូឡុស 4:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


ពួកគេពោលថា​: ‘យើងខ្ញុំ​បាន​តមអាហារ​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ទត​ឃើញ​? យើងខ្ញុំ​បាន​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ចាប់អារម្មណ៍​ដូច្នេះ​?’។ មើល៍! នៅ​ថ្ងៃ​នៃ​ការតមអាហារ​របស់អ្នករាល់គ្នា អ្នករាល់គ្នា​រកបាន​ការសប្បាយ ហើយ​សង្កត់សង្កិន​កម្មករ​ទាំងអស់​របស់អ្នករាល់គ្នា​;


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


ក៏​និយាយ​នឹង​អ្នកទាំងនោះ​ថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្វីក៏ដោយដែល​សមរម្យ ដល់​ពួកអ្នក’


“លុះ​ក្រោយពី​ទទួល​អំណាចគ្រងរាជ្យ ​លោក​ក៏​ត្រឡប់មកវិញ ហើយ​ប្រាប់​គេ​ឲ្យ​ហៅ​បាវបម្រើ​ទាំងនោះ​ដែល​លោក​បាន​ប្រគល់​លុយ​នោះ​មក ដើម្បីឲ្យ​ដឹង​ថា ពួកគេ​ធ្វើជំនួញបានចំណេញ​ប៉ុន្មាន​។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


នៅលើ​ព្រះពស្ត្រ និង​នៅលើ​ភ្លៅ​របស់​ព្រះអង្គ មាន​ព្រះនាម​សរសេរ​ថា “ស្ដេច​លើ​អស់ទាំង​ស្ដេច ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម