ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
យ៉ូហាន 5:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។ Khmer Christian Bible ដ្បិតមានទេវតារបស់ព្រះអម្ចាស់មួយរូប យូរៗម្ដងបានចុះមកកូរទឹកក្នុងស្រះនោះ ពេលកូរទឹករួចហើយ អ្នកណាចុះបានមុនគេ អ្នកនោះនឹងជាស្អាត ទោះបីអ្នកនោះឈឺអ្វីក៏ដោយ)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។] ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ អាល់គីតាប ដ្បិតយូរៗម្ដង មានម៉ាឡាអ៊ីកាត់មួយរូប ចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ |
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ នឹងមានប្រភពទឹកមួយបើកឡើងសម្រាប់វង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ដើម្បីលាងសម្អាតបាប និងភាពស្មោកគ្រោក។
នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីយេរូសាឡិម ពាក់កណ្ដាលនៃទឹកនោះនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលទៀតនឹងហូរទៅសមុទ្រនៅទិសខាងលិច វានឹងបានដូច្នោះទាំងក្នុងរដូវក្ដៅ និងក្នុងរដូវរងា។
តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
មានហ្វូងមនុស្សមួយក្រុមដែលមានជំងឺ គឺខ្វាក់ភ្នែក ខ្វិន និងក្រញង់ កំពុងដេកតាមរបៀងទាំងនោះ។ ពួកគេរង់ចាំទឹកស្រះកម្រើក
អ្នកជំងឺនោះទូលតបថា៖ “លោកម្ចាស់ នៅពេលដែលទឹកកម្រើក ខ្ញុំគ្មានអ្នកណាជួយដាក់ខ្ញុំទៅក្នុងស្រះទេ ហើយនៅពេលខ្ញុំកំពុងទៅ ក៏មានអ្នកផ្សេងចុះទៅមុនខ្ញុំ”។
អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។