Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:5 - ព្រះគម្ពីរខ្មែរសាកល

5 នៅ​ទីនោះ មាន​បុរស​ម្នាក់​ដែល​មានជំងឺ​សាមសិបប្រាំបី​ឆ្នាំ​មកហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 នៅ​ទី​នោះ​មាន​បុរស​ម្នាក់​មាន​ជំងឺ​សាម​សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​សួរ​ឪពុក​របស់​វា​ថា​៖“តើ​ការនេះ​កើតឡើង​ដល់​វា​យូរហើយឬនៅ​?”។ គាត់​ទូល​ឆ្លើយថា​៖ “តាំងពី​តូច​មកម្ល៉េះ


ចំណែកឯ​ស្ត្រី​នេះ​វិញ ជា​កូនចៅ​របស់​អ័ប្រាហាំ ដែល​សាតាំង​បាន​ចង​នាង មើល៍! ដប់ប្រាំបី​ឆ្នាំ​មកហើយ តើ​មិន​ត្រូវ​ស្រាយ​នាង​ឲ្យរួច​ពី​ចំណង​នេះ នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?”។


មាន​ស្ត្រី​ម្នាក់​កើត​ជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់នាង​ទៅលើ​គ្រូពេទ្យ ប៉ុន្តែ​គ្មានអ្នកណា​អាច​ព្យាបាល​នាង​ឲ្យជា​បាន​ឡើយ​។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។


ដ្បិត​មាន​ទូតសួគ៌​ចុះមក​ក្នុង​ស្រះ​ម្ដងម្កាល ហើយ​កូរ​ទឹក​។ បន្ទាប់ពី​ការកូរទឹក​នោះ អ្នក​ដែល​ចុះ​មុនគេ​នឹង​ត្រូវបាន​ប្រោសឲ្យ​ជា ទោះបីជា​មានជំងឺ​អ្វីក៏ដោយ​។


ព្រះយេស៊ូវ​ទត​ឃើញ​បុរសនោះ​កំពុង​ដេក ហើយ​ជ្រាប​ថា គាត់​នៅ​យ៉ាងនោះ​យូរយារ​មកហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​អ្នក​ចង់​ជា​ឬទេ​?”។


នៅពេល​ព្រះយេស៊ូវ​កំពុង​យាងតាមផ្លូវ ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ខ្វាក់ភ្នែក​ពី​កំណើត​។


ប៉ុន្តែ​យើងខ្ញុំ​មិន​ដឹង​ទេ​ថា ឥឡូវនេះ​វា​មើលឃើញ​យ៉ាងដូចម្ដេច ហើយក៏​មិន​ដឹង​ថា អ្នកណា​បាន​បើក​ភ្នែក​របស់​វា​ដែរ​។ សូម​សួរ​វា​ចុះ វា​ពេញវ័យ​ហើយ វា​នឹង​និយាយ​ដោយ​ខ្លួនឯង”។


នៅ​លីស្ត្រា មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ គាត់​ខ្វិន​តាំងពី​កំណើត គឺ​មិនដែល​ដើរ​សោះ។


មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ត្រូវបាន​សែង​មក​។ គេ​តែងតែ​ដាក់​បុរសនោះ​ជា​រៀងរាល់ថ្ងៃ នៅ​មាត់ទ្វារ​ព្រះវិហារ ដែល​គេ​ហៅថា “ទ្វារ​សោភ័ណ” ដើម្បីឲ្យ​សុំទាន​ពី​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះវិហារ​។


រីឯ​បុរស​ដែល​ទីសម្គាល់​នៃ​ការប្រោសឲ្យជា​នេះ​បាន​កើតឡើង​ដល់​គាត់ មាន​អាយុ​សែសិប​ឆ្នាំ​ជាង​ហើយ​។


នៅ​ទីនោះ គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​។ គាត់​ជា​មនុស្ស​ស្លាប់មួយចំហៀងខ្លួន​ដែល​ដេក​នៅលើ​គ្រែ​ប្រាំបី​ឆ្នាំ​មកហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម