Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:4 - Khmer Christian Bible

4 ដ្បិត​មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប​ យូរៗ​ម្ដង​បាន​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ​ ពេល​កូរ​ទឹក​រួច​ហើយ​ អ្នកណា​ចុះ​បាន​មុន​គេ​ អ្នក​នោះ​នឹង​ជា​ស្អាត​ ទោះបី​អ្នក​នោះ​ឈឺ​អ្វី​ក៏​ដោយ)។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​មាន​ទូតសួគ៌​ចុះមក​ក្នុង​ស្រះ​ម្ដងម្កាល ហើយ​កូរ​ទឹក​។ បន្ទាប់ពី​ការកូរទឹក​នោះ អ្នក​ដែល​ចុះ​មុនគេ​នឹង​ត្រូវបាន​ប្រោសឲ្យ​ជា ទោះបីជា​មានជំងឺ​អ្វីក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​មាន​ពេល​មួយ ទេវតា​នៃ​ព្រះ‌អម្ចាស់​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​បាន​មុន​គេ​នឹង​ជា​ស្អាត ទោះ​បើ​មាន​ជំងឺ​អ្វី​ក៏​ដោយ។]

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ចួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​យូរៗ​ម្ដង មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កំរើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កំរើក​បាន​មុន​គេ​អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ទល់​ពេល​នេះ​ មាន​គេ​ខំ​ប្រឹង​ចាប់​យក​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​ខ្នះខ្នែង​ ចាប់​យក​នគរ​នោះ​បាន​


ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​


«ចូរ​ប្រឹងប្រែង​ចូល​តាម​ទ្វារ​ចង្អៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ មាន​មនុស្ស​ជាច្រើន​ចង់​ចូល​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ចូល​បាន​ឡើយ​


ដ្បិត​គម្ពីរ​វិន័យ​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​ ប៉ុន្ដែ​ចាប់ពី​នោះ​មក​ គេ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​វិញ​ ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំ​ប្រឹង​ចូល​ទៅ​ក្នុង​នគរ​នោះ។​


មាន​មនុស្ស​ជាច្រើន​បាន​ដេក​នៅ​ក្នុង​សាលា​សំណាក់​ទាំង​នោះ​ មាន​ទាំង​មនុស្ស​ឈឺ​ មនុស្ស​ខ្វាក់​ មនុស្ស​ខ្វិន​ និង​មនុស្ស​ស្វិត​ដៃ​ជើង​(គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក​


នៅ​ទី​នោះ​មាន​បុរស​ម្នាក់​មាន​ជំងឺ​សាម​សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ​


អ្នក​ជំងឺ​នោះ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ ពេល​ទឹក​កម្រើក​គ្មាន​អ្នកណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ​ ហើយ​ពេលណា​ខ្ញុំ​កំពុង​ចុះ​ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​


ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​


ប៉ុន្ដែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​ដូច​ដែល​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែរ​ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ឈាម​របស់​ព្រះយេស៊ូ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ក៏​សំអាត​យើង​ពី​បាប​ទាំង​អស់​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម