ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
យ៉ូហាន 17:21 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពួកគេទាំងអស់គ្នារួមគ្នាតែមួយ។ ព្រះបិតាអើយ ដូចដែលព្រះអង្គនៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គយ៉ាងណា សូមឲ្យពួកគេ នៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យពិភពលោកបានជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។ Khmer Christian Bible ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត អាល់គីតាប សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។ |
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
ខ្ញុំមានចៀមដទៃទៀតដែលមិននៅក្នុងក្រោលនេះ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ ពួកវានឹងស្ដាប់សំឡេងរបស់ខ្ញុំ ហើយពួកវានឹងបានជាហ្វូងមួយ មានអ្នកគង្វាលម្នាក់។
ប៉ុន្តែប្រសិនបើខ្ញុំធ្វើ ទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏ចូរជឿកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថា ព្រះបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ”។
ទូលបង្គំដឹងរួចហើយថា ព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែដោយសារតែហ្វូងមនុស្សដែលឈរនៅជុំវិញ បានជាទូលបង្គំទូលដូច្នេះ ដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក”។
ប្រសិនបើព្រះទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរ ហើយព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សភ្លាម។
មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារតែការនេះឯង គឺប្រសិនបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក”។
ទូលបង្គំមិននៅក្នុងពិភពលោកទៀតទេ។ ពួកគេនៅក្នុងពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំនឹងទៅឯព្រះអង្គ។ ព្រះបិតាដ៏វិសុទ្ធអើយ សូមថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គផង គឺនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ។
ដូចដែលព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកយ៉ាងណា ទូលបង្គំក៏បានចាត់ពួកគេឲ្យទៅក្នុងពិភពលោកយ៉ាងនោះដែរ។
ទូលបង្គំទូលអង្វរមិនគ្រាន់តែសម្រាប់អ្នកទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកដែលជឿលើទូលបង្គំតាមរយៈពាក្យរបស់ពួកគេដែរ
ព្រះបិតាដ៏សុចរិតយុត្តិធម៌អើយ ទោះបីជាពិភពលោកមិនស្គាល់ព្រះអង្គក៏ដោយ ក៏ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនោះក៏ដឹងថា គឺព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ដ្បិតព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ពួកគេក៏ទទួលយក ហើយដឹងពិតប្រាកដថា ទូលបង្គំមកពីព្រះអង្គ ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
ពួកគេផ្ចង់ស្មារតីជួបជុំគ្នាដោយមានចិត្តតែមួយនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ ព្រមទាំងកាច់នំប៉័ងនៅតាមផ្ទះផង ហើយហូបអាហារជាមួយគ្នាដោយអំណរ និងចិត្តស្មោះ
ពេលនោះ ហ្វូងមនុស្សដែលបានជឿមានចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់អះអាងថា អ្វីៗដែលខ្លួនមានជារបស់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេដាក់អ្វីៗទាំងអស់ជារបស់រួម។
យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយនៅក្នុងព្រះគ្រីស្ទ ហើយម្នាក់ៗជាអវយវៈនឹងគ្នាយ៉ាងនោះដែរ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។
ជាការពិត ដូចដែលរូបកាយមានតែមួយ ប៉ុន្តែអវយវៈមានច្រើន គឺទោះបីជាអវយវៈទាំងអស់របស់រូបកាយមានច្រើនក៏ដោយ ក៏គង់តែជារូបកាយមួយយ៉ាងណា ព្រះគ្រីស្ទក៏យ៉ាងនោះដែរ
គ្មានជនជាតិយូដា ឬជនជាតិក្រិក គ្មានទាសករ ឬមនុស្សមានសេរីភាព គ្មានប្រុស ឬស្រីទៀតទេ ដ្បិតអ្នកទាំងអស់គ្នាបានរួមគ្នាតែមួយក្នុងព្រះគ្រីស្ទយេស៊ូវហើយ។
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
អ្វីដែលយើងបានឃើញ និងបានឮនោះ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានការប្រកបគ្នាជាមួយយើងដែរ; ជាការពិត ការប្រកបគ្នារបស់យើងជាការប្រកបគ្នាជាមួយព្រះបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ។