ដ្បិតមនុស្សអាក្រក់អួតអំពីចំណង់នៃចិត្តរបស់ខ្លួន ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា។
យ៉ាកុប 3:5 - ព្រះគម្ពីរខ្មែរសាកល រីឯអណ្ដាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូច ប៉ុន្តែចេះអួតអាងសម្បើមណាស់។ មើល៍! សូម្បីតែភ្លើងដ៏តូច ក៏អាចឆាបឆេះព្រៃដ៏ធំបាន! Khmer Christian Bible រីឯអណ្ដាតក៏ដូច្នោះដែរ វាជាអវយវៈមួយតូចមែន ប៉ុន្ដែពូកែអួតអាងសម្បើមណាស់។ សូមមើល ភ្លើងតែបន្ដិចអាចឆេះព្រៃដ៏ធំបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។ មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់ មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗទៅបាន អាល់គីតាប រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ! |
ដ្បិតមនុស្សអាក្រក់អួតអំពីចំណង់នៃចិត្តរបស់ខ្លួន ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា។
ខ្ញុំនិយាយថា៖ “ខ្ញុំនឹងរក្សាផ្លូវរបស់ខ្ញុំពីការប្រព្រឹត្តបាបដោយអណ្ដាតខ្ញុំ ខ្ញុំនឹងរក្សាមាត់របស់ខ្ញុំដោយប្រដាប់ឃ្លុំ ដរាបណាមនុស្សអាក្រក់នៅមុខខ្ញុំ”។
មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។
អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
មើល៍! សំពៅក៏ដូចគ្នាដែរ ទោះបីជាធំដល់ម្ល៉េះ ហើយត្រូវខ្យល់ខ្លាំងបក់បោកក៏ដោយ ក៏វាត្រូវបានបញ្ជាឲ្យទៅទីណាក៏បាន ដោយចង្កូតដ៏តូចបំផុតតាមបំណងចិត្តអ្នកបើក។
ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។