Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:6 - ព្រះគម្ពីរខ្មែរសាកល

6 អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ​រីឯ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​ វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​ក្នុង​ចំណោម​អវយវៈ​របស់​យើង​ ដែល​អាច​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក​ ហើយ​បញ្ឆេះ​អស់​ទាំង​ដំណើរ​ជីវិត​ គឺ​បញ្ឆេះ​ដោយ​ភ្លើង​មក​ពី​នរក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច​ផ្សា ព្រោះ​មាន​ភ្លើង​នរ៉កា​នៅ​ក្នុង​អណ្ដាត​នេះ។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:6
62 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា


ដែល​សំលៀង​អណ្ដាត​របស់ខ្លួន​ដូចជា​ដាវ ដែល​តម្រង់​ពាក្យសម្ដី​ដ៏ល្វីងជូរចត់​ដូចជា​ព្រួញ


ចម្លើយ​ទន់ភ្លន់​រម្ងាប់​សេចក្ដីក្ដៅក្រហាយ ប៉ុន្តែ​សម្ដី​គំរោះគំរើយ​បង្ក​កំហឹង​វិញ​។


មនុស្ស​អប្រិយ​បើកកកាយ​ការអាក្រក់ ហើយ​បបូរមាត់​គេ​ប្រៀបដូចជា​ភ្លើង​ឆេះរោល​។


សាក្សី​ភូតភរ​ដែល​បញ្ចេញ​ពាក្យភូតភរ និង​អ្នកដែល​សាបព្រោះ​ជម្លោះ​នៅក្នុងចំណោម​បងប្អូន​។


នេះគឺ​ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​។


មើល៍! ព្រះនាម​របស់​ព្រះយេហូវ៉ា​មក​ពី​ចម្ងាយ​! ព្រះពិរោធ​របស់ព្រះអង្គ​ឆេះឡើង ក៏​មាន​ផ្សែង​យ៉ាងក្រាស់ ព្រះរឹម​របស់ព្រះអង្គ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ ព្រះជិវ្ហា​របស់ព្រះអង្គ​ដូចជា​ភ្លើង​ដែល​ស៊ីបំផ្លាញ


មើល៍! អ្នកទាំងអស់គ្នា​ដែល​បង្កាត់​ភ្លើង ជា​អ្នកដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយអុស​អើយ ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់អ្នករាល់គ្នា និង​ក្នុង​កន្ទុយអុស​ដែល​អ្នករាល់គ្នា​បាន​បញ្ឆេះ​នោះ​ចុះ​! ការនេះ​នឹង​បាន​ដល់​អ្នករាល់គ្នា ពី​ដៃ​របស់យើង គឺ​អ្នករាល់គ្នា​នឹង​ដេក​ក្នុង​ទុក្ខវេទនា​៕


ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!”។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន​នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។


គ្មានអ្វី​ពី​ខាងក្រៅ​ចូល​ក្នុង​មនុស្ស ដែល​អាច​ធ្វើឲ្យ​មនុស្សសៅហ្មង​បាន​ឡើយ គឺ​អ្វីៗ​ដែល​ចេញមក​ពី​មនុស្ស​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។


គាត់​ក៏​ស្រែកឡើង​ថា​: ‘លោក​ឪពុក​អ័ប្រាហាំ​អើយ សូម​អាណិតមេត្តា​ខ្ញុំ​ផង​! សូម​ឲ្យ​ឡាសារ​មក ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​ដាក់​លើ​អណ្ដាត​របស់ខ្ញុំ​ឲ្យត្រជាក់​ផង ដ្បិត​ខ្ញុំ​កំពុង​រងទុក្ខវេទនា​ក្នុង​អណ្ដាតភ្លើង​នេះ​!’។


ព្រមទាំង​នឹង​មាន​មនុស្ស​ដែល​អធិប្បាយ​បង្វែរ កើតមាន​ពីចំណោម​អ្នករាល់គ្នា​ផ្ទាល់ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​តាម​ខ្លួន។


ពេត្រុស​ក៏​និយាយថា​៖ “អាណានាស​អើយ ហេតុអ្វីបានជា​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​របស់អ្នក ឲ្យ​អ្នក​ភូតភរ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​លាក់ទុក​មួយចំណែក​ពី​ប្រាក់ដែលលក់​ដី​បាន​នោះ​ដូច្នេះ​?


ពួកគេ​បាន​តាំង​សាក្សី​ភូតភរ​ឲ្យ​និយាយថា​៖ “ជន​នេះ​និយាយ​ពាក្យ​ប្រមាថ​ទាស់នឹង​ទីវិសុទ្ធ​នេះ ព្រមទាំង​និយាយ​ទាស់នឹង​ក្រឹត្យវិន័យ​ឥតឈប់ឈរ​។


ត្រូវតែ​បិទមាត់​អ្នកទាំងនោះ​។ ពួកគេ​ផ្ដួលរំលំ​ក្រុមគ្រួសារ​ទាំងមូល ដោយ​បង្រៀន​អ្វីដែល​ពួកគេ​មិន​ត្រូវ​បង្រៀន ដើម្បីបាន​កម្រៃទុច្ចរិត​។


មិនមែន​ជា​ពួកគេ​ទេ​ឬ ដែល​ជេរប្រមាថ​ព្រះនាម​ដ៏ល្អ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ហៅ​តាមព្រះនាមនោះ​?


ជាការពិត គ្រប់ទាំង​ពូជ​សត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំង​សត្វក្នុងសមុទ្រ អាច​ផ្សាំង​បាន ហើយក៏​ត្រូវ​មនុស្សជាតិ​ផ្សាំង​ហើយ​ដែរ


ជាដំបូង អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ថា នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​មកដល់​ទាំង​ចំអកឡកឡឺយ ទាំង​ដើរ​តាម​តណ្ហា​របស់ខ្លួន


ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


ពន្លឺ​ចង្កៀង មិន​ភ្លឺ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​កូនកំលោះ និង​កូនក្រមុំ ក៏‍​លែង​ឮ​ក្នុង​អ្នក​ទៀត​ដែរ​! ពីព្រោះ​បណ្ដា​ឈ្មួញ​របស់អ្នក ជា​អ្នកធំ​នៃ​ផែនដី និង​ពីព្រោះ​ប្រជាជាតិ​ទាំងអស់​ត្រូវបាន​បោកបញ្ឆោត​ដោយ​មន្តអាគម​របស់អ្នក


សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម