ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
យ៉ាកុប 3:16 - ព្រះគម្ពីរខ្មែរសាកល ដ្បិតទីណាដែលមានការឈ្នានីស និងការទាស់ទែង ទីនោះមានភាពច្របូកច្របល់ និងការអាក្រក់គ្រប់យ៉ាង។ Khmer Christian Bible ដ្បិតកន្លែងណាមានសេចក្ដីច្រណែន និងភាពអាត្មានិយម កន្លែងនោះមានភាពវឹកវរ និងអំពើអាក្រក់គ្រប់បែបយ៉ាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ អាល់គីតាប ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ |
ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
ប៉ុន្តែអូណាន់ដឹងថាពូជនោះនឹងមិនទៅជារបស់គាត់ទេ ដូច្នេះពេលណាគាត់ចូលទៅឯប្រពន្ធរបស់បងប្រុសគាត់ គាត់ក៏សម្រក់ចោលទៅដី ដើម្បីកុំឲ្យមានពូជសម្រាប់បងប្រុសរបស់គាត់។
ដូច្នេះ ទីក្រុងបានពេញទៅដោយភាពច្របូកច្របល់។ គេក៏ចាប់កៃយុស និងអើរីស្តាក ជាអ្នកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល ហើយលើកគ្នាសម្រុកចូលទៅក្នុងទីលានមហោស្រព។
រីឯចំពោះអ្នកដែលមានចិត្តអាត្មានិយម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិត គឺស្ដាប់បង្គាប់សេចក្ដីទុច្ចរិតវិញ ព្រះអង្គនឹងសងព្រះពិរោធ និងសេចក្ដីក្រេវក្រោធដល់អ្នកនោះវិញ។
ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន
ពីព្រោះអ្នករាល់គ្នានៅតែនៅខាងសាច់ឈាមនៅឡើយ។ ដ្បិតប្រសិនបើមានការឈ្នានីស និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា តើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយដើរតាមរបៀបមនុស្សទេឬ?
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។