Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​គំនុំ​គុំ​គួន ទី​នោះ​ក៏​មាន​ភាព​វឹក‌វរ និង​អំពើ​អាក្រក់​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ទីណាដែល​មាន​ការឈ្នានីស និង​ការទាស់ទែង ទីនោះ​មាន​ភាពច្របូកច្របល់ និង​ការអាក្រក់​គ្រប់យ៉ាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដ្បិត​កន្លែង​ណា​មាន​សេចក្ដី​ច្រណែន​ និង​ភាព​អាត្មា​និយម​ កន្លែង​នោះ​មាន​ភាព​វឹកវរ​ និង​អំពើ​អាក្រក់​គ្រប់​បែបយ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់​ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។


ប៉ុន្ដែ ដោយ​អូណាន់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ខ្លួន ពេល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​តែង​សម្រក់​ទឹក​កាម​ចោល​ទៅ​ដី ដើម្បី​កុំ​ឲ្យ​គាត់​បានបន្ត​ពូជ​ឲ្យ​បង​ប្រុស​ខ្លួន។


ហើយ​បើ​ផ្ទះ​ណា​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ។


ដូច្នេះ ទីក្រុង​ក៏​មាន​ពេញ​ដោយ​ភាព​វឹក‌វរ ហើយ​គេ​លើក​គ្នា​ចាប់​អូស​លោក​កៃយុស និងលោក​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ា‌សេដូន ដែល​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល សម្រុក​ចូល​ទៅ​ក្នុង​ទី​លាន​មហោ​ស្រព ។


រីឯ​ពួក​អ្នក​ដែល​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី‌ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ។


ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ


ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ។ ដ្បិត​បើ​នៅ​តែ​មាន​ការ​ច្រណែន និង​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម ហើយ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​ទេ​ឬ?


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយក្រែង​លោ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ ដូច​ដែល​អ្នក​រាល់​គ្នា​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​ខ្លាច​ក្រែង​លោ​មាន​ការ​ឈ្លោះ​ប្រកែក ការ​ច្រ‌ណែន កំ‌ហឹង ប្រ‌ណាំង​ប្រ‌ជែង បរិ‌ហារ​កេរ្ដិ៍​គ្នា និយាយ​ដើម​គ្នា អួត​បំ​ប៉ោង និង​វឹក‌វរ។


ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក


ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។


មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម