ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ។
ម៉ាឡាគី 3:8 - ព្រះគម្ពីរខ្មែរសាកល តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច តង្វាយមួយភាគដប់ និងតង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង អាល់គីតាប តើមនុស្សកេងប្រវ័ញ្ចអុលឡោះ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចទ្រង់ដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច ជំនូនមួយភាគដប់ និងជំនូន ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង! |
ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ។
មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
អ្នកមិនបាននាំចៀមនៃតង្វាយដុតរបស់អ្នកមកថ្វាយយើងទេ ក៏មិនបានលើកតម្កើងសិរីរុងរឿងដល់យើងដោយយញ្ញបូជារបស់អ្នកដែរ! យើងមិនបានដាក់បន្ទុកលើអ្នកដោយតង្វាយធញ្ញជាតិទេ ក៏មិនបានធ្វើឲ្យអ្នកនឿយហត់ដោយកំញានដែរ។
គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។
អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
កាលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា តើមិនអាក្រក់ទេឬ? កាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច ឬសត្វឈឺ តើមិនអាក្រក់ទេឬ? ឥឡូវនេះ ចូរជូនទៅអភិបាលរបស់អ្នកមើល៍! តើលោកពេញចិត្តនឹងអ្នកឬ? ឬមួយក៏លោកនឹងបង្ហាញការសន្ដោសដល់អ្នកឬ?”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។ ពួកគេក៏ស្ងើចនឹងព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។
អ្នកដែលនិយាយថា កុំផិតក្បត់ តើខ្លួនអ្នកផិតក្បត់ដែរឬ? អ្នកដែលស្អប់ខ្ពើមរូបបដិមាករ តើខ្លួនអ្នកប្លន់វិហារឬ?